ការ​ខ្ពុ​ល​មាត់​ជាមួយ​ទឹកអំបិល​រាល់ថ្ងៃ ១​ថ្ងៃ​៣​ដង មិន​ឆ្លង​កូ​វីដ​១៩ ជា​រឿង​មិន​ពិត​

ព្រឹត្តិការណ៍ថ្មីៗ
0
1125
[wai id="8"]

[wai id="7"]
​កាលពីពេល​កន្លងទៅនេះ មាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ក្នុងនោះដែរ​ក៏មាន​ព័ត៌មាន​ឫសារ​សំលេង​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ជាច្រើន​បានលើកឡើង​នូវ ព័ត៌មាន​បំភ្លឺ​ស ជាច្រើន​ផងដែរ ។ ថ្មីៗ​នេះ​លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចេញមក​ច្រានចោល​ព័ត៌មាន​មួយ ដែល​ផ្សព្វផ្សាយ​ថា «​ការ​ខ្ពុ​ល​មាត់​ជាមួយ​ទឹកអំបិល​រាល់ថ្ងៃ ១​ថ្ងៃ​៣​ដង មិន​ឆ្លង​កូ​វីដ​១៩»​។​
ពាណិជ្ជកម្ម

​ទន្ទឹមនឹង​ការច្រានចោល​នេះហើយ លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ស្វែងរក​អ្នក​ផ្សព្វផ្សាយ​នេះ យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ​។​
​លោកស្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង នូវ​ការចុះផ្សាយ​អត្ថបទ​នេះ​។ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​»​។​