លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នាំយក​អាវ​ភ្លៀង​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ដល់ជូន​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៣

ព្រឹត្តិការណ៍ថ្មីៗ
0
326
​តាកែវ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​គណប្រតិភូ ចុះ​ជួប​សំណេះសំណាល និង​នាំយក​អាវ​ភ្លៀង​ដែល​អំណោយ ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់ កង​កំ​ម្លាំ​ង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក ៦០៣ នា​រសៀល​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ​២០១៩​។​   ​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង បាន​ក្រើន រំលឹក និង ជម្រុញ ដល់​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន និង​កងកំលាំង​ទាំងអស់ ត្រូវ​ពង្រឹង​លើ​ការគោរពវិន័យ នឹង​ស្តាប់​នូវ​ទ​បញ្ជា​របស់​ថ្នាក់ដឹកនាំ លើ​កិច្ចការ​សហប្រតិបត្តិកា​រ​ជាមួយនិង​ភាគី​មិត្ត ដែលជា​ប្រទេស ជិត​ខាងលើ​ការងារ​បោះបង្គោល​ព្រំដែន ជាពិសេស​កងកំលាំង​ការពារ​វរៈ​ព្រំដែន ៦០៣​នេះ ត្រូវតែ បង្កើន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ លើ​ការការពារ​បូរណៈភាព​ទឹកដី ជាពិសេស​ត្រូវតែ​មានកា​របែង​ចែកវេន​ប្រចាំ​បញ្ជា ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​ត្រៀម​ជានិច្ច លើ​កិច្ច​ការការពារ​សុ​វត្តិភាព ភូមិ​ឃុំ ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​៕​ដោយ​បង​ខន​ ​