រថយន្ត​ដឹក​អ្នកដំណើរ​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​បន្តកន្ទុយ​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​កើន​ដល់​១១​នាក់ និង​ឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ស្រុក​ភ្នំស្រួច​

ព្រឹត្តិការណ៍ថ្មីៗ
0
284
​ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោ​ស​ណាស់​ក៏មាន​មនុស្ស​ស្លាប់​ចំនួន​១១​នាក់​បន្តបន្ទាប់​គ្នា​ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​ត្រូវបាន​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ ខណៈដែល​រថយន្ត​ដឹក​អ្នកដំណើរ​បើក​លឿន​បុក​បន្ត​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៥​ទៅ​លេខ​៨៦(​ចំណុច​ដោះ​កញ្ជរ​)​ក្នុងភូមិ​ទី​២​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ ​បើតាម​ការ​អោយដឹងពី​លោក​សែម វុ​ឌី​មន្ត្រី នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​មនុស្ស​ដំបូង​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​ដោយ​រថយន្ត ៣​គ្រឿង​បុក​បន្ត​គ្នា​រវាង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើ​ហេតុ​។ ​លោកនាយ​ប៉ុស្តិនគរបាល​ឃុំ​ត្រែងត្រយឹង​បាន​បន្តថា​នៅមុន​ពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 0071 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ដែល​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ ដែល​បើកបរ​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏បាន​ទៅបុក​ជាមួយ​រថយន្ត​០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកដោះគោ​ពាក់​ស្លាក​លេខ ភ្នំពេញ 3E 6503 (​ប្រភេទ​រថយន្ត​ទេសចរណ៍ ) អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ហើយ បាន​ជ្រុល​ទៅបុក​រថយន្ត​០១ គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D.7107 ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាលអោយ អ្នកជិះ​ក្នុង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ឆេះ​ស្លាប់​ចំនួន​០៦​នាក់​(​ជនជាតិ​ចិន​) នៅ​កន្លែងកើតហេតុ ចំនួន​៥ នាក់ ហើយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​( ប្រភេទ​ទេសចរណ៍ ) ស្លាប់ ៥ នៅ​កន្លែងកើតហេតុ របួស​០៥​នាក់ ស្រាល​០២ នាក់ ប្រុស ០២​នាក់ ស្រី ធ្ងន់ ០១​នាក់ (​ស្រី ) ។ ចំពោះ​អ្នករបួស ត្រូវបាន​រថយន្ត សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ ខេត្ដ ។ ករណី​បណ្តាលអោយ ខូចខាត​ទាំងស្រុង រថយន្ត ចំនួន ២ គ្រឿង ធ្ងន់ ០១​។​ ​លោក​បាន​បញ្ជាក់ថា​រហូត​ដល់​ម៉ោង​០៨​យប់​ថ្ងៃ​ដដែល​នេះ​អ្នកស្លាប់​កើន​ដល់​១១​នាក់​ហើយ​ក្នុងនោះ​ប្រុស​១០​នាក់ ស្រី​ម្នាក់​និង​របួស​ច្រើន​ទៀត​។​ក្រោយ​កើតហេតុ​នគរបាល​ធ​ហ​វើ​ការអន្តរាគមន៍​បាញ់​ពន្លត់​។​ចំពោះ​សព​ប្រគល់អោយ​សាច់ញាតិ និង​ដឹក​យកទៅ​តម្កល់​នៅក្នុង​វត្ត​និង​សាល​តម្កល់​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ចំពោះ វត្ថុតាង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕