តំបន់ Southern California រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បំផុត​មិន​ធ្លាប់​ដែលមាន​ក្នុង​រយៈពេល​២​ទសវត្សរ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
275
​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ តំបន់ Southern California របស់​សហរដ្ឋអាមេរិក បាន​ទទួលរង​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់មាន ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ ។​ ​ការរញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័​រ បាន​កើតមានឡើង​នៅ​ជិត​ទីក្រុង​រីដ​ហ្គេ​ក្រេស ដែលមាន​ចម្ងាយ​ប្រហែល​២៥០​គ​.​ម​ភាគ​ឦសាន ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស​។​ ​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ បានផ្តល់​ជំនួយ​ថ្នាំពេទ្យ និង​ទប់ស្កាត់​អគ្គីភ័យ​នៅក្នុង និង​ជុំវិញ​ទីក្រុង​នា​ថ្ងៃ​សុក្រ​នេះ ហើយ​ប្រជាជន​នៅ​តំបន់​វាល​ខ្សាច់​ម៉ូ​ចាវ និង​តំបន់​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក បាន​រាយការណ៍​ថា ពួកគេ​មាន​អារម្មណ៍​ថា មាន​ភាព​រំ​ញ័រ​បង្កឡើង​ដោយសារតែ​ការរញ្ជួយ​ដី ដែល​បាន​កើតមានឡើង​នៅ​ចំ​ថ្ងៃ​ទិវារ​ឯករាជ្យ​ជាតិ​អាមេរិក ។​ ​លោក​សា​ស្រា្ត​ចា​រ្យ ច​ន រ៉ុ​ន​ដល គឺជា​ភូ​គ​ព្ភ​វិទូ​ក្នុងស្រុក​មួយរូប បាន​និយាយប្រាប់ BBC​ថា មាននូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ទីក្រុង​រីដ​ហ្គេ​ក្រេស ដែល​សណ្តូក​តាម​តំបន់​កំ​ណុំ​រញ្ជួយ​ដី​ភាគ​និរតី​។ ​លោក​បន្តថា វា​ពិតជា​សំខាន់​ខ្លាំងណាស់ ដែល​គ្រោះ​រញ្ជួយ​ដី​នេះ បាន​កើតមានឡើង​ឆ្ងាយ​ពី​តំបន់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​កុះករ បើ​ពុំ​ដូច្នោះ​ទេ មិនដឹង​ជាម​នុស្ស​ស្លាប់ និង​របួស​ប៉ុន្មាន​នាក់​នោះទេ​។​ ​លោក​បាន​បញ្ជាក់ថា ផ្លូវ​បាន​ប្រេះ និង​បែក​ក្រហែង ហើយ​បង្គោល​ភ្លើងអគ្គិសនី បាន​ធ្លាក់​ដល់​ដី ក្រោយ​ការរញ្ជួយ​ដី ដែល​បានធ្វើ​កញ្ចក់​អគារ​បែក និង​ជញ្ជាំង​អគារ​ប្រេះ​ផងដែរ​។​ ​ដោយឡែក លោក​ប្រ៊ែ​ដ អា​ឡិច​ហ្សា​ន់​ដឺ គឺជា​អ្នកនាំពាក្យ​ការិយាល័យ​សេវាកម្ម​សង្គ្រោះបន្ទាន់​នៃ​រដ្ឋបាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា រថយន្ត​ពន្លត់អគ្គីភ័យ ហើយ​និង​ក្រុម​រុករក និង​ជួយសង្គ្រោះ ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ទីក្រុង​រីដ​ហ្គេ​ក្រេ​ត ជា​កន្លែង​ដែល​លោក​ជឿថា មាន​អគារ​ជាច្រើន បាន​ឆាបឆេះ​ឡើង​។​   ​លោក​បានធ្វើការ​ក្រើន​រំឭកថា អាច​នឹងមាន​ការរញ្ជួយ​ដី​បន្ថែមទៀត​កើតឡើង​នៅ​ទីនោះ ហើយ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​ដល់​ពួកគេ​។​ ​ខណៈពេល​នោះដែរ អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា លោក​ហ្គា​វីន ញូ​វ​សាំ បានប្រកាស​អាសន្ន​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី ស្របពេល​មាន​ក្តីកង្វល់​ពីរ​លករ​ញ្ជួ​ន​តាម​ក្រោយ​៕ ​