ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​១៨ ខែមិថុនា​នេះ ភ្លៀង​បន្ត​ធ្លាក់ ទូទាំងប្រទេស ប៉ុន្តែ​សូម​ប្រ​យ​ត្ន័​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

ព្រឹត្តិការណ៍ថ្មីៗ
0
266
​ភ្នំ ពេញ ៖ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ច្រើន​ក្នុង​កម្រិត​ក្របខ័ណ្ឌ​ទូទាំងប្រទេស ខណៈ​នៅលើ​ផ្ទៃសមុទ្រ​ផ្ទៃមេឃ​មាន​ពពក​មីរដេរដាស់​លាយឡំ​ភ្លៀង ខ្យល់​បោកបក់​ខ្លាំង និង​ទឹករលក​មាន​កម្ពស់​ខ្ពស់ ។ ឯ​បា​តុ​ភូ​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​បញ្ជាក់ថា ជ្រលង​សម្ពាធ​ទាប​នៅតែ​អូសបន្លាយ​មកលើ​កម្ពុជា ខណៈ​ខ្យល់មូសុង​នីរ​តី​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់សមុទ្រ ។​ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​បញ្ជាក់​ដូចខាងក្រោម​នេះ​ថា​៖ -​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៨ ខែមិថុនា ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ។​ -​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ដោយ​កើន​ឡើងជា​លំដាប់ ។ ទន្ទឹម​នោះ​កន្លែង​ខ្លះ​អាចមាន​បរិមាណ​ច្រើន ។​