កក្រើក​ពេញ​ក្រុងភ្នំពេញ ករណី​ចោរលួច​ឡាន​នាំ​ទាំង​ក្មេង​២​នាក់​ទៅជា​មួយ !

ព្រឹត្តិការណ៍ថ្មីៗ
0
275
​កាលពី​យប់​ម៉ោង​៩ និង ៣០​នាទី​ម្សិលមិញ​នេះ​មាន ករណី ជន មិន​ស្គាល់មុខ​បាន​លួច​យក​រថយន្ត មួយគ្រឿង ម៉ាក ហាយ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-4126 ខណៈពេលដែល​ម្ចាស់​រថយន្ត​បាន​ចុះទៅ​ទិញ​ប្រហិត​នៅ​ផ្លូវ​១៤៣ សង្កាត់​អូ​ឡាំ​ពិត ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ដោយ​នៅក្នុង​រថយន្ត​ខាងលើ​នោះ មាន​ក្មេង​ចំនួន ២​នាក់​ត្រូវបាន​ជន​ខាងលើ​នោះ​នាំទៅ​ជាមួយ​ផងដែរ ។​ ​ជុំវិញ​បញ្ហា​នេះ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​នគរបាល​បើក​ការស្រាវជ្រាវ​ភ្លាមៗ​ម្តាយ​បន្ទាប់ពី​ដឹងថា បាត់​រថយន្ត​ដែលមាន​កូន​នៅក្នុង​នោះបានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង ហើយ​សមត្ថកិច្ច​បាន​រាយ​ការណ៍​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ទើប​លោក ស្នងការ​បញ្ជា​ឲ្យ​កម្លាំង​ចេញ​ទាំង​១២ ខណ្ឌ ជួយ​រក និង​ឃាត់​រថយន្ត​ដែលមាន​ភិនភាគ​ខាងលើ លុះ​បាន​ប៉ុន្មាន​រថយន្ត​ដែលមាន​ភិនភាគ​ខាងលើ​ត្រូវបាន​គេ​ឃើញ​បើកបរ​នៅលើ​ផ្លូវ​២៧១ ជិត​រង្វង់​មូល​ក្បាលថ្នល់ ហើយ​សមត្ថកិច្ច​ដេញចាប់​តែ​ក្រុមចោរ​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​និង​កូនក្មេង​ទាំងពីរ​តូច​តែប៉ុណ្ណោះ​៕