អគ្គីភ័យ​បាន​លេប​ត្របាក់​នាវាមុជទឹក​ឥណ្ឌា​មួយគ្រឿង​នៅ​រោងចក្រ​ផលិត​ក្នុង​ទីក្រុង​ម៉ុម​បៃ​

ព្រឹត្តិការណ៍ថ្មីៗ
0
275
​អគ្គីភ័យ​ដោយ​ចៃដន្យ​មួយ​នៅឯ​រោងចក្រ​ផលិត​នាវា​របស់​កងទ័ពជើងទឹក​ឥណ្ឌា បាន​បាន​លេប​ត្របាក់​នាវាមុជទឹក​ប្រភេទ Kilo ដែល​គេ​យកមក​ឡើង​ស៊េរី កាលពីពេល​ថ្មីៗ​នេះ​។ ​បច្ចុប្បន្ន​កងទ័ព​ជើង​ទឺ​ក​កំពុងតែ​ពិនិត្យមើល​សមា​សភាគ​សំខាន់ៗ​នៅក្នុង​បន្ទប់​គ្រប់គ្រង​ដើម្បី​អាចធ្វើ​ឲ្យ​វា​វិល​ត្រឡប់មក​ដំណើរការ​ដូច​ធម្មតា​វិញ​បាន​។​ ​នាវាមុជទឹក INS Sindhukesari ដែល​បាន​យកទៅ​ឡើង​ស៊េរី​ម្តង​រួចមកហើយ​នៅ​ប្រទេស​រុស្ស៊ី និង​បាន​យក​ត្រឡប់មកវិញ​កាលពី​ខែ​កុ​ម្ភះ​នោះ បាន​ជួប​ឧ​ប្ប​ត្ត​ហេតុ​អគ្គីភ័យ​នេះ ពេលដែល​សមាសភាគ​ដើម ដូចជា​ឧបករណ៍​មើលផ្លូវ​មាន​ដើមកំណើត​នៅ​អាមេរិក ត្រូវបាន​គេ​បំពាក់​នៅលើ​នាវា​។​   ​ខណៈដែល​នាវាមុជទឹក​នេះ ត្រូវបាន​គេ​ឡើង​ស៊េរី​១០​ឆ្នាំ​នៅ​រោងចក្រ​ផលិត​នាវា NSE​ស្ថិតនៅក្នុង​ទីក្រុង Zvyozdochka ប្រទេស​រុស្ស៊ី នោះ ផ្នែក​ខ្លះទៀត​នៃ​ការឡើង​ស៊េរី​នេះ ត្រូវ​បញ្ចប់​នៅ​រោងចក្រ​ផលិត​នាវា​នៅ​ទីក្រុង​ម៉ុម​បៃ ដោយ​កងទ័ព​ជើង​ទឺ​ក ។​ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ បាន​កើតឡើង​តាំងពី​សប្តាហ៍​ទី​១​ក្នុង​ខែមីនា​មកម្ល៉េះ​អំឡុងពេល​ផ្សា​ដែក ប៉ុន្តែ​ទើប​គេ​ទម្លាយ​ឲ្យ​ដឹង​នៅពេលនេះ​ទេ ។ ខណៈពេលដែល​ការខូចខាត ត្រូវបាន​គេ​ជឿថា​អាច​ទប់ស្កាត់បាន ហើយ​និង​គ្មាន​អ្នករងរបួស​នោះ សមាសភាគ​សំខាន់ៗ​នៅក្នុង​បន្ទប់​គ្រប់គ្រង បាន​រង​ផលប៉ះពាល់​ច្រើន​ដោយសារតែ​លំអង​ផ្សែង​អគ្គីភ័យ​។​ ​ក្រុមមន្ត្រី​អះអាងថា នាវាមុជទឹក​នេះ កំពុងតែ​ត្រូវបាន​គេ​ជួសជុល​បន្តទៀត ហើយ​វា​ត្រូវការ​ចំណាយពេល​យ៉ាងហោច​១​ខែ​ទៀត មុនពេល​វា​អាចដាក់​ឲ្យ​ដំណើរការបាន​។​ ​សូមបញ្ជាក់ថា នាវាមុជទឹក​ប្រភេទ Kilo ដែល​ត្រូវបាន​ដាក់ឈ្មោះ Sindhughosh ដោយ​កងទ័ពជើងទឹក​ឥណ្ឌា ត្រូវបាន​គេ​ទិញ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​ត្រូវបាន​ញាំញី​ដោយសារតែ​ឧប្បត្តិហេតុ​ជាច្រើនលើក​ច្រើនសារ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ​អំឡុង​ការផ្ទុះ​កាលពី​ឆ្នាំ​២១៣ ខណៈពេល​ដាក់​គ្រាប់​បាញ់​នាវា នាវាមុជទឹក INS Sindhurakshak បាន​បាត់បង់​នាវិក​ម្នាក់ ហើយ​អគ្គីភ័យ​កាលពី​ឆ្នាំ​២០១៤ បានធ្វើ​ឲ្យ​បុគ្គលិក​២​នាក់​ទៀត​របស់​ពួកគេ​បាត់បង់​អាយុជីវិត​ផងដែរ​៕​