ពលរដ្ឋ​អង់គ្លេស​ស្ម័គ្រចិត្ត​ស្រាត​ហែល​ទឹក​លើ​កោះ​ធម្មជាតិ​ដើម្បី​ធ្វើជា​ថ្នាំបន្សាប​ជំងឺស្ត្រេស​

ព្រឹត្តិការណ៍ថ្មីៗ
0
344
​ព្រឹ​ត្ត​ការណ៍ Great British Skinny-dip(GBSD) ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​សិទ្ធិ​ហែល​ទឹក​បែប​ធម្មជាតិ​ដោយ​មិន​ស្លៀកពាក់​អ្វី​ទាំងអស់ និង​ដើម្បី​ធ្វើជា​ថ្នាំបន្សាប​ជំងឺស្ត្រេស​។​ ​ក្រុម​អ្នករៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ បាន​និយាយថា គោលដៅ​សំខាន់​នៃ​ព្រឹ​ត្ត​ការណ៍ GBSD គឺ​ចង់​ស្វែងរក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ ដើម្បី​យល់ដឹង​ពី​ឥរិយាបថ​សង្គម​ប​ច្ច​ប្បន្ន​បែបណា​មកលើ​រាងកាយ​មនុស្ស ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្មាន​សុខភាព​ល្អ​។​ ​លោក Andrew Welch គឺជា​អ្នកនាំពាក្យ​ព្រឹ​ត្ត​ការណ៍​មួយ​នេះ បាន​និយាយថា “​អ្នក​រាល់គ្នា​ពេល​ដោះ​សម្លៀកបំពាក់​ពួកគេ​ចេញ​ទាំងអស់ ដឹង​ច្បាស់​ថា​មាន​អត្ថប្រយោជន៍​ច្រើន​បែបណា ក្នុងនោះ​រួមទាំង​ការរស់នៅ​ល្អប្រសើរ​ជាង​មុន កាត់បន្ថយ​ជំងឺស្ត្រេស និង​ធ្វើ​ឲ្យ​ទំនុកចិត្ត​រាងកាយ​កើនឡើង​ជាង​មុន​។ លោក​បន្តថា វា​ក៏​ជា​សេរីភាព និង​មាន​សេចក្តីសុខ​ច្រើន​ជាទីបំផុត​។​ ​លោក Andrew បាន​បញ្ជាក់ថា មនុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក បាន​រកឃើញ​នូវ​ថ្នាំបន្សាប់​ដ៏​សាមញ្ញ​មួយ​នេះ ដើម្បី​បំបាត់​ជំងឺស្ត្រេស​របស់​មនុ​ស្សស​ម័​យ​ទំនើប ហើយ​យើង​ចង់​ជំរុញ​លើកទឹកចិត្ត​មនុស្ស​ជាច្រើន​ទៀត ឲ្យ​ដក​ពិសោធន៍​ជីវិត​បែប​ធម្មជាតិ​មួយ​នេះ​។​ ​លោក Andrew​បាន​និយាយប្រាប់​កាសែត​អន​ឡាញ Daily Star ថា “​សារ​ដ៏​សំខាន់បំផុត​គឺ​ការ​ស្រាត ល្អ​ខ្លាំងណាស់​សម្រាប់​អ្នក​រាល់គ្នា សម្រាប់​សុខភាព និង​ជួយ​ច្រើន​ដល់​រូបភាព​រាងកាយ​អវិជ្ជមាន​របស់លោក​ថែម​ទៀតផង​”​។​ ​លោក​និយាយថា បើសិនជា​អ្នក​ដោះ​សម្លៀកបំពាក់​ចេញ ដើម្បី​អបអរ​មនុស្សលោក ដើម្បី​ធ្វើ​អ្វីមួយ​ដែល​រីករាយ​ខ្លាំង​បំផុត ហើយ​និង​មាន​អារម្មណ៍​ថា រាងកាយ​របស់​អ្នក​ត្រូវ​ខ្យល់រំភើយ ហើយ​ទឹក​គ្របដណ្តប់​លើ​ស្បែក​របស់​អ្នក ដល់ពេល​នោះ គឺ​វា​គ្មាន​បញ្ហា​អ្វី​ទៀត​ទេ​សម្រាប់​លោកអ្នក​។​ ​ខណៈនោះ​ដែរ ក្រុម​រៀបចំ​ព្រឹ​ត្ត​ការណ៍​បរិស្ថាន​នេះ បានលើកឡើង​ផងដែរ​ថា ការឡើង​កម្តៅ​របស់​ផែនដី​ដែល​នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​កាន់តែ​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃនោះ ធ្វើ​ឲ្យ​ការ​ស្រាត ក្លាយជា​ជម្រើស​ដ៏​ល្អប្រសើរ​មួយ ក្នុងការ​រួមចំណែក​ទ​ប់​ស្កាត់​បម្រែបម្រួល​អាកាសធាតុ​៕​