អ្នកវិទ្យាសាស្ត្រ​៖ ការផលិត​មនុស្ស​យន្ត​សិច ដើម្បី​ប្រការ​ពេល​អ្នកជំងឺ​ដែលមាន​បញ្ហា​ផ្លូវភេទ​ជាមួយ​ដៃគូ និង​ការមិនចុះសម្រុង​គ្នា

ព្រឹត្តិការណ៍ថ្មីៗ
0
443
  ​លោកស្រី​វេជ្ជបណ្ឌិត Marianne Brandon គឺជា​គ្រូពេទ្យ​ចិត្តសាស្ត្រ និង​គ្រូពេទ្យ​ព្យាបាល​បញ្ហា​ផ្លូវភេទ បាន​និយាយថា មនុស្ស​យន្ត​សិច នៅ​ថ្ងៃ​ណាមួយ​នាពេល​ខាងមុខនេះ នឹង​ចេញ​វេជ្ជបញ្ជា​ដល់​អ្នកជំងឺ​ដែលមាន​បញ្ហា​ផ្លូវភេទ​ជាមួយ​ដៃគូ ដោយសារតែ​ការមិនចុះសម្រុង​គ្នា​នោះ​។​ ​ថ្លែង​នៅឯ​សន្និសីទកាសែត​ស្តី​បញ្ហា​ផ្លូវចិត្ត​របស់​អង្គការ Applied Evolutionary Psychology Society កាលពី​ថ្ងៃទី​៤ ខែមិថុនា​កន្លងទៅ លោកស្រី​វេជ្ជបណ្ឌិត Brandon បាន​ព្យាករណ៍​ពី​ជំនាន់​ក្រោយ​នៃ​មនុស្ស​យន្ត​សិច ថា​នឹង​កើតមានឡើង​ក្នុង​រយៈពេល​១​ទសវត្សរ៍​ទៀត​នេះ ដែល​វា​នឹង​អាច​ដោះស្រាយ​បញ្ហា​លើ​គ្រែ​របស់​លោកអ្នក ក្នុង​កម្រិត​មួយ​ដែល​មិនអាច​នឹកស្មាន​ដល់​។​ ​វា​មិន​ដូចគ្នា​នឹង​តុក្កតា​សិច​ដែល​បច្ចុប្បន្ន​វា​ត្រូវបាន​លក់​យ៉ាង​ព្រោងព្រាត ជាពិសេស​នៅក្នុង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប​នោះទេ មនុស្ស​យន្ត​សិច​ជំនាន់​ក្រោយ​ទាំងអស់នេះ ចេះ​ដើរ ចេះ​និយាយ និង​អាច​ផ្តល់​សេចក្តីសុខ​ស្រួល​បំផុត​ដល់​លោកអ្នក ស្ទើរ​គ្រប់​រស់ជាតិ​ទាំងអស់​នៅលើ​គ្រែ​។​ ​លោកស្រី បានធ្វើការ​សង្កត់ធ្ងន់​ថា ថ្វី​ត្បិ​តែ​វា​ប្រៀប​នឹង​ស្រី​ពេស្យាចារ​ពិតមែន តែ​មនុស្ស​យន្ត​សិច នឹង​ពេញនិយម​ខ្លាំង​នៅក្នុង​ចំណោម​បុរស ហើយ​វា​គឺជា​ហេតុផល​មួយ​ដែល​សភា​សហរដ្ឋអាមេរិក​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​យល់ព្រម​លើ​ច្បាប់​អនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ផ្តល់​មនុស្ស​យន្ត​សិច​ទាំងអស់នេះ ដល់​អ្នកជំងឺ​។​ ​លោកស្រី​និយាយថា នៅពេលដែល​ការធានារ៉ាប់រង​សុខភាព​របស់​ពួកគេ ត្រូវ​ចំណាយ​លើ​មនុស្ស​យន្ត​សិច​ហើយ​នោះ មនុស្ស​ប្រុស​នៅ​ទូទាំង​សហរដ្ឋអាមេរិក ច្បាស់​ណាស់​ថា ចង់​ដាក់ពាក្យ​ទិញ​ការធានារ៉ាប់រង​ទាំងនេះ​។​   ​ប្រសិនបើ​ដៃគូ​លើ​គ្រែ​របស់​ពួកគេ​មួយ​នេះ ដែល​ល្អឥតខ្ចោះ ទាក់ទាញ​ខ្លាំង ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​និង​មិនចេះ​ត្អូញត្អែ ត្រូវបានធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ​ហើយ​នោះ មនុស្ស​ស្រី​ពិតប្រាកដ នឹង​ភ័យ​ខ្លួន​រឿង​ខ្វះ​ដៃគូ​លើ​គ្រែ​។​ ​លោកស្រី​វេជ្ជបណ្ឌិត Brandon បានបញ្ជាក់​ទៀតថា ដល់ពេល​នោះ បរិមាណ​នៃ​ទំនាក់ទំនង​ពិតប្រាកដ​របស់​មនុស្ស​នឹង​ធ្លាក់ចុះ ហើយ​បុរសៗ​នឹង​លែង​ចង់បាន​ប្រពន្ធ ឬ​មិត្តស្រី ទៀតហើយ ពីព្រោះ​ដោយសារតែ​ពួកគេ​មិន​ចង់​មាន​បញ្ហា​ច្រើន​។​ ​ជាងនេះទៅទៀត បុរស​លើ​លោក នឹង​បោះបង់ចោល​ស្ត្រី​ទាំងអស់​តែម្តង ដោយ​សុខចិត្ត​ងាក​មក​ចំណាយពេល​ជាមួយ​ដៃគូ​ដ៏​សុខ​ស្រួល​របស់​ពួកគេ គឺជា​ដៃគូ​មួយ​ដែល​មិនចេះ​ចាស់ មិនចេះ​បដិសេធន៍ មិនចេះ​ត្អូញត្អែ​រឿង​រួមភេទ ហើយ​និង​មិនចេះ​ធ្វើ​ឲ្យ​ឈឺក្បាល​ទៀត​៕