ឡេ​ជាង​១០​តោន ត្រូវបាន​សមត្ថកិច្ច ចាប់​បង្ក្រាប​

ព្រឹត្តិការណ៍ថ្មីៗ
0
377
​ភ្នំ​ពេ​ញះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ការចូលរួម​ពី​កម្លាំងចម្រុះ​បាន​ឆែកឆេរ​ផ្ទះល្វែង​មួយកន្លែង​ដែរ​ផលិត​ឡេ​រប​ស់​ក្រុមហ៊ុនមួយ កន្លែងដែលមានទីតំាងស្ថិតនៅ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។   ​ការចុះ​បង្ក្រាប​ទីតាំង​នេះ​ធ្វើឡើង​កាល​នៅវេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ទ្រា​៣​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​មន្ដ្រី​ក្រសួងសុខាភិបាល នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​ការសម្របសម្រួល​ពី​អ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប ទីតាំង​ក្រុមហ៊ុន​ហុង​ថន ខ​ស​បេ​ធី​ក ឯ ក ដែល​ផលិត​ឡេ​គ្រឿងសម្អាង​មានច្បាប់​អនុ​ញ្ញា​តិ្ដ នៅផ្ទះ​គ្មាន​លេខ​៣១ ផ្លូវ​បេតុង ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ប៉ុន្តែ​គ្មាន​ច្បាប់​អនញ្ញា​ត​ពី​ក្រសួង​ពី​ក្រសួងសុខាភិបាល​។ ​បច្ចុប្បន្ន​ស្ត្រី​២​នាក់​ដែល​ត្រូវបាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​​ចំណែក​ឡេ​ជាង​១០​តោន​ត្រូវបាន​រក្សាទុក​នៅ​ហ្នឹង​កន្លែង​។​