គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រកាស​តែងតាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ​

ព្រឹត្តិការណ៍ថ្មីៗ
0
495
​ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ត្រូវបានតែងតាំង​ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស នា​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ទ្រង់​យល់​លក្ខន្តិក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ទ្រង់​យល់​បទបញ្ជាផ្ទៃក្នុង​រប​ស់​គណបក្ស និង​យោង​តម្រូវការ​ចាំបាច់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដោយ​សម្រេច​ប្រការ​១- តែងតាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី​នរោត្តម​ម៉ា​រី ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។ ប្រការ​២- សាមីខ្លួន​ដូច​មានចែង​ក្នុង​ប្រការ​១ ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ប្រការ​៣- សេចក្តីសម្រេច​ណា​ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ​ត្រូវ​ទុកជា​និរាករណ៍ ។ ប្រការ​៤- សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​នេះ​តទៅ ។​