លោក ដូ​ណា​ល់​ត្រាំ ឆ្លៀតពេល​មក​សួរសុខទុក្ខ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​

ព្រឹត្តិការណ៍ថ្មីៗ
0
337
​កាលពីពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បំពេញ​ទស្សនកិច្ច​មកកាន់​សេត​វិមាន សហរដ្ឋអាមេរិក ។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Guardian នៅ​ថ្ងៃ​ចន្ទ ទី​០១ ខែកក្កដា ឆ្នាំ​២០១៩​។​ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក ពី​គោលបំណង​ជួបពិភាក្សា​គ្នា​ជាមួយ​គីម ជុង​អ៊ុន ក្នុង​តំបន់​ព្រំដែន​គ្មាន​យោធា DMZ ដើម្បី​«​ចាប់ដៃគ្នា សួស្តី​គ្នា​»​។​  
​លោក ត្រាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter​ថា «​ក្រោយ​ជំនួប​សំខាន់ៗ​នាពេល​កន្លងមក ក្នុងនោះ​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី ចិន ស៊ី ជីន​ពី​ន ខ្ញុំ​និង​ចាក​ចេញពី​ជប៉ុន ឆ្ពោះទៅកាន់​កូរ៉េខាងត្បូង ជាមួយ​ប្រធានាធិបតី ម៉ូ​ន ជេ​អ៊ី​ន ។ ពេល​នៅ​កូរ៉េខាងត្បូង ប្រសិនបើ​មេដឹកនាំ គីម ជុង​អ៊ុន បាន​អាន​នៅ​សារ​នេះ​ខ្ញុំ​ចង់​ជួប​គត់​នៅ​តំបន់ DMZ ដើម្បី​ចាប់ដៃ និង​សួ​សុខទុក្ខ​គ្នា »​។​
​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា បច្ចុប្បន្ន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុងស្ថិត​នៅក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន ចូលរួម​កិច្ចប្រជុំ G-20 ហើយ​លោក​នឹង​ទៅកាន់​កូរ៉េខាងត្បូង នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ក្រោយ​កិច្ចប្រជុំ​បញ្ចប់ ។ លោក ត្រាំ នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​វិញ​នៅ ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ។​ ​គួរ​បញ្ជាក់ដែរថា នេះ​ជា​ជំនួប​លើក​ទី​៣​ហើយ​រវាង​មេដឹកនាំ​ទាំង​២ បន្ទាប់ពី​លើក​ទី​១ ធ្វើឡើង​នៅ​សិង្ហ​បុរី កាលពី​ខែមិថុនា ឆ្នាំ​២០១៨ និង​លើក​ទី​២ នៅ​វៀតណាម កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​។ កាលពី​ជំនួប​នៅ​ក្រុង​ហាណូយ មេដឹកនាំ​ទាំង​២ មិនអាច​សម្រេចបាន​នូវ​ការចរចា​ណាមួយ​ឡើយ​អំពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​ ​លោក ត្រាំ ថ្លែង​ទៅកាន់​អ្នកកាសែត​នៅ​តំបន់​ព្រំដែន​នេះ​ថា វា​គឺជា​ប្រវត្តិសាស្ត្រ​ពិត ហើយ​លោក​មាន​មោទនភាព​ដែល​បានជា​ន់​លើ​ខ្សែបន្ទាត់​ព្រំដែន​កូរ៉េ​ទាំង​២៕