​ផ្កាយព្រះគ្រោះ​ដ៏​គ្រោះថ្នាក់​បំផុត​ទំហំ​ធំ​ជាង​លីង​បាល់ទាត់​៣​ដង នឹង​ហោះ​កាត់​ផែនដី​ក្នុង​សប្តាហ៍​នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
897
អង្គការ NASA​បាន​និយាយថា ផ្កាយព្រះគ្រោះ​ដ៏​គ្រោះថ្នាក់​បំផុត​មាន​ទំហំ​ធំ​ជាង​លីង​បាល់ទាត់​រហូតដល់​ជាង​៣​ដង នឹង​ហោះ​កាត់​ផែនដី​ក្នុង​សប្តាហ៍​នេះ​។​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​ជិត​ផែនដី​របស់​អង្គការ NASA​បាន​ឲ្យ​ដឹងថា ផ្កាយព្រះគ្រោះ ដែល​ស្គាល់​ឈ្មោះថា 2008 KV2​ត្រូវបាន​គេ​រំពឹងថា នឹង​មក​ជិត​ផែនដី​របស់​ពួកយើង​នៅ​ចម្ងាយ​០.០០៤៥​ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​វា​ក្លាយជា​ផ្កាយព្រះគ្រោះ​ដ៏​គ្រោះថ្នាក់​បំផុត​។​ មជ្ឈមណ្ឌល​មួយ​នេះ បានចាត់ទុក​ផ្កាយព្រះគ្រោះ​មួយ​នេះ គឺជា​អ្វីមួយ​ដែល​ខិត​មក​ជិត​ផែនដី​ក្នុង​ចម្ងាយ​០.០៥​ឆ្នាំ​ពន្លឺ​។​ វា​ត្រូវបាន​រកឃើញ​ដំបូង​គេ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ កាលពី​ឆ្នាំ​២០០៨ ដោយ​ក្រុម​អ្នកស្រាវជ្រាវ បានធ្វើការ​ប៉ាន់​ស្មានថា ផ្កាយព្រះគ្រោះ​មួយ​នេះ ធ្លាប់បាន​ហោះ​មក​ក្បែរ​នឹង​ផែនដី​ញឹកញាប់​ខ្លាំង​ចន្លោះ​ឆ្នាំ​១៩០០ និង​ឆ្នាំ​២១៩៩​។​ ពួកគេ​បានធ្វើការ​ព្យាករណ៍​ថា ផ្កាយព្រះគ្រោះ KV2​នឹង​ហោះ​ឆ្លងកាត់​ផែនដី​ម្តងទៀត​នៅ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​។​ ​ផ្កាយព្រះគ្រោះ​ដែលមាន​ប្រវែង​ស្មើនឹង​លី​ញ​បាល់ទាត់​៣​ដង​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ហោះ​ឆ្លងកាត់​តំបន់​វត្ថុ​ជិត​ផែនដី​របស់​អង្គការ NASA​ផងដែរ​។​ ​សូម​បញ្ជក់​ថា អង្គការ NASA​បានចាត់ទុក​វត្ថុ​ជិត​ផែនដី​ថា​ជា ផ្កាយព្រះគ្រោះ ឬ​ផ្កាយដុះកន្ទុយ ដែល​ស្ថិតនៅ​ចម្ងាយច​ម្លោះ​ពី​៩១​លាន ទៅ​១២១​លាន​ម៉ៃ​ល៍ពី​ព្រះអាទិត្យ ពោលគឺ​វា​នឹង​អាច​ឆ្លងកាត់​នៅ​ចម្ងាយ​៣០​លាន​ម៉ៃ​ល៍ពី​គន្លង​ផែនដី​៕ ​