ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើ​ឲ្យ​បង្គួ​យ​យក្ស​ដែល​ផុត​ពូជ​អាយុកាល​ជិត​៣០០​លាន​ឆ្នាំ រស់​ឡើងវិញ

សង្គមប្លែកៗ
0
362
​បង្គួ​យ​យក្ស​ដែល​បាន​ត្រាច់ចរ​គ្រប់​ទី​នៅលើ​ផែនដី កាលពី​រយៈពេល​៣០០​លាន​ឆ្នាំមុន ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើ​ឲ្យ​វា​រស់​ឡើងវិញ ជា​បង្គួ​យ​យន្ត​។​ សត្វ​ចម្លែក​មួយ​ក្បាល​នេះ ត្រូវបាន​គេ​ធ្វើ​ឲ្យ​រស់​ឡើងវិញ ដោយ​ប្រើប្រាស់​បច្ចេកទេស​ដូច​ក្នុង​ហូលីវូដ ។ សត្វ​ប្រភេទ​នេះ បាន​ដើរ​ត្រាច់ចរ​គ្រប់​ទីកន្លែង​នៅលើ​ផែនដី​យើង តាំង​ពីមុន​សម័យ​យុគ​ទឹកកក​របស់​សត្វ​ដាយ​ណូ​ស័​រ​ទៅទៀត​។​ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ប្រើប្រាស់​ហ្វូ​ស៊ី​ល​ធ្វើ​ឲ្យ​សត្វ​ចម្លែក​នេះ​មាន​ទម្រង់​ជា​ឌីជីថល បន្ទាប់មក​ធ្វើ​ឲ្យ​វា​មាន​ចលនា និង​ប​ម្លែ​ង​វា​ទៅជា​សត្វ​បង្គួ​យ​មានជីវិត​។ ​ទីភ្នាក់ងារ​ព័ត៌មាន SWNS របស់​អង់គ្លេស បាន​រាយការណ៍​ថា សត្វ​ចម្លែក​មួយ​នេះ មានឈ្មោះ OroBOT ដែល​ឈ្មោះ​របស់​វា​ដាក់​ពីក្រោយ​ឈ្មោះ​របស់​វា Orobates pabsti ។ វា​គឺជា​ការសិក្សា​ស្រាវជ្រាវ​លើកដំបូង​លើ​សត្វ​ចម្លែក​មួយ​នេះ ហើយ​វា​នឹង​អាច​នាំ​ឲ្យ​ការពិសោធន៍​លើ​សត្វ​ចម្លែក​ផុត​ពូជ​ដ៏​ទៃ​ជាច្រើន ទៀត ហើយ​ក្នុងនោះ សត្វ​ដំរី​រោម​ក្រាស់ អាច​នឹងត្រូវ​ធ្វើ​ឲ្យ​មានជីវិត​ឡើងវិញ​ផងដែរ តាម​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​។​ ​បង្គុយ​យក្ស Orobates គឺជា​ថនិកសត្វ ហើយ​មាន​ខ្សែស្រឡាយ​ដូចជា ថ្លែន ពស់ អណ្តើក ក្រពើ បក្សី និង​ថនិកសត្វ​ផ្សេងទៀត​។ វា​មាន​ជើង​៤​ធំៗ ប្រវែង​ប្រហែល​៥​ហ្វ៊ូ​ត ប៉ុន្តែ​មាន​ទម្ងន់​ត្រឹមតែ​៩​ផោន​ប៉ុណ្ណោះ ហើយ​វា​មាន​ទម្ងន់​ប្រហាក់ប្រហែល​នឹង​រាងកាយ​របស់​មនុស្ស​យើង​ដែរ​។ វា​មាន​ដងខ្លួន​វែង និង​កន្ទុយ​វែង ប៉ុន្តែ​ជើង​ខ្លីៗ ហើយ​និង​មាន​លលា​ដ៏​ក្បាល​តូច ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ប្រៀបប្រដូច​វា​ទៅនឹង​សត្វ​ក្រពើ​។​   ​ការសិក្សា​ថ្មី​នេះដែរ វា​អាច​នឹង​ផ្តល់ជូន​នូវ​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការយល់​កាន់តែច្បាស់​ពី​ប្រវត្តិ​នៃ​សត្វ​ជើង​៤​រស់នៅ​លើដី​។​ ​លោក​វេជ្ជបណ្ឌិត John Nyakatura វិស្វករ​ជីវ​មេកា​និក និង​ជា​អ្នកនិពន្ធ​អត្ថបទ Nature បាន​និយាយថា ដោយមាន​អាយុកាល​ជិត​៣០០​លាន​ឆ្នាំមុន បង្គួ​យ​ផុត​ពូជ Orobates គឺជា​សត្វ​ដ៏​សំខាន់​សម្រាប់​ការយល់ដឹង​កាន់តែច្បាស់​ពី​ការវិវត្តន៍​ទៅ​របស់​សត្វ​មាន​ឆ្អឹង​កង​ខ្នង​រស់នៅ​លើដី​។​ ​លោក​បន្តថា វា​តំណាង​ឲ្យ​អម្បូរ​សត្វ ដែល​ឈានទៅរក​អម្បូរ​សត្វ​ថ្លែន ពស់ អណ្តើក ក្រពើ បក្សី និង​ថនិកសត្វ នា​សម័យ​ទំនើប គឺជា​អម្បូរ​សត្វ​ដែល​បាន​ប្រែក្លាយជា​ឯករាជ្យ​ពី​ក្នុង​ទឹក ហើយ​បន្ទាប់មក​លូតលាស់​នៅក្នុង​ពង​លើដី​។​ ​យោងតាម​ការអះអាងរ​ប​ស់លោក Nyakatura បាន​ឲ្យ​ដឹងថា បង្គួ​យ​ចម្លែក Orobates មាន​ទំនាក់ទំនង​គ្នា​រវាង​ថលជលិក​(​សត្វ​ដែល​រស់នៅក្នុង​ទឹក​ក៏បាន​លើគោក​ក៏បាន​) ល្មូ​ន និង​ថនិកសត្វ​៕   ​