ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​រកឃើញ​វីរុស​ជាង​២​សែន​ប្រភេទ​មាននៅ​ក្នុង​មហាសមុទ្រ​

ព្រឹត្តិការណ៍ថ្មីៗ
0
315
​ការសិក្សា​ស្រាវជ្រាវ​ថ្មី​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា វីរុស​នៅក្នុង​មហាសមុទ្រ មាន​ច្រើនជាង​ការគិត​ទៅទៀត​។​ ​ថ្វីត្បិតតែ​ការពិត​ថា មហាសមុទ្រ​នៅលើ​ពិភពលោក​យើង​នេះ មាន​វីរុស​រាប់ពាន់​លាន​ប្រភេទ​យ៉ាងណាក្តី ក៏​ក្រុម​អ្នកវិទ្យាសាស្ត្រ នៅតែ​មិនអាច​ផ្តល់​អត្តសញ្ញាណ​ជិត​៩០​ភាគរយ​នៅក្នុង​ចំណោម​វីរុស​ទាំងនេះ​។​ ​ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ស័​យ​រដ្ឋ​អូ​ហាយ​យ៉ូ បាន​កំណត់ថា ការ​ពិតណាស់ថា មាននូវ​១២​ដង​នៃ​វីរុស​ក្នុង​មហាសមុទ្រ​ច្រើនជាង​ការជឿជាក់​កាលពីមុន ពោលគឺ​យ៉ាងហោចណាស់​២​សែន​វីរុស​ក្នុងចំណោម​ពួកវា​មាននៅ​ក្នុង​ជម្រៅ​ទឹក​៤​ពាន់​ម៉ែត្រ​ពីក្រោម​ផ្ទៃ​ទឺ​ក​សមុទ្រ​។​   ​ការស្រាវជ្រាវ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការបញ្ចូល​នូវ​ផែន​ទីមួយ​នៃ​វីរុស​សមុទ្រ ដោយ​ផ្អែកលើ​គំ​រូពី​ទីតាំង​៨០​កន្លែង​នៅ​ជុំវិញ​ពិភពលោក​។ ប្រភេទ​វីរុស​និ​មួយ ត្រូវបាន​គេ​ដាក់ចូល​ទៅក្នុង​ក្រុម​១​ក្នុងចំណោម​៥​ក្រុម​ដាច់ដោយឡែក​ពីគ្នា​។​ ​លោក Ann Gregory គឺជា​អ្នកស្រាវជ្រាវ​មួយរូប បាន​និយាយថា ពេលដែល​យើង​ពិនិត្យ​ហ្សែ​ន​របស់​វីរុស​នៅក្នុង​ក្រុម​និ​មួយៗ យើង​បាន​រកឃើញ​ភស្តុតាង​ពី​ការ​បន្សាំ​ហ្សែ​ន​នៅតាម​តំបន់​តំបន់​ផ្សេងៗ​នៃ​មហាសមុទ្រ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​ហែល​ទឹក មិនត្រូវ​បាន​គេ​ប្រកាសអាសន្ន​ខ្លាំង​នោះ​ទេពី​ផលប៉ះពាល់ ដោយសារតែ​ភាគច្រើន​នៃ​វីរុស​ទាំងនេះ មិន​ប៉ះពាល់​ដល់​មនុស្សលោក​នោះទេ ថ្វីត្បិតតែ​មាននូវ​ចំនួន​ដ៏​ច្រើន​នៃ​ពួកវា អាច​ប៉ះពាល់​ដល់​ជីវិត​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ​ក៏ដោយ​។​ ​តាមរយៈ​ការសិក្សា​លើ​វីរុស​ទាំងនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថានឹង​ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​របស់​ពួកគេ​ច្រើន​បែបណា​ដល់​សុខភាព និង​មុខងារ​មហាសមុទ្រ ក៏ដូចជា​ឥទ្ធិពល​របស់​ពួកគេ​មកលើ​មីក្រុប​សមុទ្រ​ជាច្រើន​ប្រភេទ​ទៀត ដូចជា​បាក់តេរី និង​ពពួក​ផ្សិត​ជាដើម​៕