​ប៉ូលិស ហើយនឹង​ប៉េអឹម មានការ​ផ្ទុះអាវុធ ជាច្រើន​គ្រាប់ នៅមុខ​ផ្ទះ​លោក​មេបញ្ជាការ​ង​ប៉េអឹម ខេត្តបន្ទាយមានជ័យ​ម្នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
285
​ខេត្ត​បន្ទាយ​ជ័យ ៖ មានរឿង​ដ៍​ហួសចិត្ត​មួយ​បានកើត​ឡើង បន្ទាប់ពី​គេ​ឮសូរ​មាន​ផ្ទុះអាវុធ​ប្រមាណ​ជា​៦​គ្រាប់​នៅមុខ​ផ្ទះ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ហើយក៏​នៅក្បែរ​ផ្ទះ​អភិបាលរង​ខេត្ត​ម្នាក់​ផងដែរ ។ បន្ទាប់ពី​មាន​ស្នូរ​ផ្ទុះអាវុធ​ភ្លាម​គេ​សង្កេតឃើញ​សមត្ថកិច្ច​នគរបាល​បាន​ចុះទៅ​ទីតាំង​កើតហេតុ​ព្រោងព្រាត​ដើម្បី​រក​វត្ថុតាង​និង​កំណត់​មុខសញ្ញា​ជនបង្ក តែ​មិន​ដូច្នោះ​ទេ នៅពេល​មាន​វត្តមាន​ក្រុម​មន្ដ្រីនគរបាល​នៅមុខ​ផ្ទះ​មេ​ប៉េអឹម​រង​ច្រើន​បែបនេះ ក្រុមមន្ដ្រី​ប៉េអឹម ក៏​មិន​សុខចិត្ត​ដែរ​ដោយបាន​ចូលទៅ​សួរនាំ​ដេញដោល​គ្នា​ស្ទើរតែ​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​និង​ឈានដល់​ចង់​ផ្ទុះអាវុធ​ដាក់គ្នា​ដូច​សម័យ​សង្គ្រាម​អីចឹង ។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប៉ុន្ដែ​រហូតដល់​ព្រឹក​ថ្ងៃទី​៣​ទើប​សមត្ថកិច្ច​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ស្រួចស្រាវ ។​ ​យោងតាម​សេចក្តីរាយការណ៍ ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅពេល​កម្លាំង​នគរបាល​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បែរ​ជាមាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ចុះទៅ​ដែរ​។ នៅពេលនោះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចោទ​សួរថា ហេតុអ្វី​បានជា​កម្លាំង​នគរបាល​ដាក់​កម្លាំង​ព័ទ្ធ​ផ្ទះ​មេបញ្ជាការរង​របស់ខ្លួន​ច្រើន​ម្ល៉េះ ។​ ​ក្រោយមក​ជម្លោះ​រវាង មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ បាន​ផ្ទុះឡើង​ខ្លាំង​ស្ទើរ​ក្លាយជា រឿង​វាយតប់ និង​ផ្ទះ​អាវុធ​ដាក់គ្នា ផ្អើល​អ្នក ភូមិ​ចោមរោម​មើល សមត្ថកិច្ច​ឈ្លោះ​គ្នា​។ ប៉ុន្តែ​ទំនាស់​នេះ បាន​ចប់​ទៅវិញ​បន្ទាប់ពី​មានការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​។ អ្វីដែល​គួរកត់សម្គាល់ គឺ​នៅត្រង់ថា មកដល់ពេលនេះ ក្រៅពី​សមត្ថកិច្ច​ឈ្លោះ​គ្នា​នៅ​កន្លែង​ដែល​ជនអនាមិក​បាញ់បោះ​សេរី សមត្ថកិច្ច​រក​មិនឃើញ​អត្តសញ្ញាណ​អ្នកបាញ់​កាលពី​យប់​នោះទេ ហើយ ក៏​មិន​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា បង្ហើប​ប្រាប់​ឡើយ​។​ ​ជា​លទ្ធផល សមត្ថកិច្ច​នគរបាល បានត្រឹមតែ រក​ឃេ​ី​ញ​សំបក​គ្រាប់ ចំនួន ០៣​គ្រាប់ មាន​លេខ ៨៥ ជា​ប្រភេទ​កាំ​ភ្លេ​ី​ង​ខ្លី ដើម្បី​យកទៅ​រក្សាទុក​សម្រាប់​ដាំទឹក​ផឹក ក្រែងលោ​ថ្ងៃ​ណាមួយ​អាច​រកមុខ​អ្នកបាញ់​នោះ​ឃើញ​។​ ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កើតហេតុ បាន​លើកឡើងថា ម្តុំ​ដែលមាន​ជនអនាមិក​បាញ់បោះ​សេរី សម្បូរ​ទៅដោយ​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ខេត្ត និង​មាន​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​ហេតុអ្វី នគរបាល មិនទាន់​អាច​កំណត់​មុខសញ្ញា​អ្នកបាញ់​បាន ឬមួយ​អ្នកបាញ់​នោះ​ជា​សមត្ថកិច្ច​ជាន់ខ្ពស់​នៅក្នុង​ខេត្ត​នោះ​មែន​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បន្ដ​នីតិវិធី​ស្វែងរក​តទៅទៀត តែបើ​ប៉ះចំ​មនុស្ស​កំ​បុ​ិ​ក​កំប៉ុក​វិញ​មិនអាច​គេចខ្លួន​រួច​ឡើ យ​៕