OPPO Reno បង្អួតកាមេរ៉ា 60X Digital Zoom នៅអគារកម្ពស់កប់ពពកចំនួនពីរ

បច្ចេកវិទ្យា
0
365
ក្រុមហ៊ុន OPPO បានខិតខំស្វែងរកបច្ចេកវិទ្យាទំនើបជាច្រើន ដើម្បីបម្រើនូវតំរូវការរបស់អតិថិជន ជាពិសេសទៅលើការថតរូប និងបច្ចេកវិទ្យាក្នុងការថតនៅចម្ងាយឆ្ងាយ។  ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO គឺ Reno Series ដែលមានម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Zoom បានធ្វើឲ្យពិភពទូរស័ព្ទមានភាពរង្គោះរង្គើរ ដោយសារតែវាមានសមត្ថភាព Zoom ដ៏វិសេសវិសាលរបស់វា បានធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននាក់បានសម្រុកថត និង បញ្ចេញរូបភាពដែលធ្លាប់តែនៅទីតាំងដ៏សែនឆ្ងាយ មិនអាចមើលឃើញនឹងភ្នែកបាន ឲ្យមកកាន់តែកៀកនឹងភ្នែកតែម្តង! ជាក់ស្តែងដូចជារូបភាពទាំងពីរនេះ គឺវាបាន Zoom យកអាគាភ្លោះ Petronas កប់ពពក និង ខ្ពស់ជាងគេ ដ៏ល្បីល្បាញប្រចាំនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង Zoom យករូបភាពអគារ Burj Khalifa ដ៏សែនខ្ពស់កប់ពពកប្រចាំនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់​អារ៉ាប់រួមបានយ៉ាងច្បាស់ និង កាន់តែកៀកភ្នែកថែមទៀតផង។
ការតេស្ត Zoom នៅអគារភ្លោះនៅប្រទេសម៉ាឡេស៊ី
ការតេស្តការ Zoom នៅអគារកប់ពពកនៅទីក្រុង ឌូបៃ
ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថាកាលពីព្រឹត្តិការណ៍ MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្រុមហ៊ុន OPPO បានប្រកាសថាខ្លួនឯងថា នឹងមានម៉ូឌែលស៊េរីថ្មី ដែលមានបំពាក់បច្ចេកវិទ្យា Zoom ត្រឹមតែ១០ដងប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមកប្រកាសបង្ហាញខ្លួនជាផ្លូវការ OPPO បែរជាលេងមួយក្បាច់ឡើងដាច់ផ្ងារតែម្តង គឺវាបានបង្ហាញខ្លួនកូនច្បងត្រកូល Reno ដែលមានឈ្មោះថា OPPO Reno 10X Zoom ដែលមានកម្រិត Zoom ឡើងដល់ទៅ៦០ដង (បង្កប់បច្ចេកវិទ្យា 60X Digital Zoom) ដូចក្នុងរូបភាពនេះ គឹវាបានចាប់ផ្តើម Zoom ពីកម្រិត2X  ទៅ10X និង ហក់ឡើង 60X តែម្តង ជាកម្រិត Zoom ដែលមានប្រវែងជាងគេបំផុតក្នុងចំណោមស្មាតហ្វូនទាំងអស់ ។ សូមបញ្ជាក់ថាកាមេរ៉ាក្រោយរបស់ OPPO Reno 10X Zoom មានចំនួន៣គ្រាប់ ដែលមានមុខងារសំខាន់ៗដូចជា កាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP  ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ដែលមានបច្ចេកវិទ្យា 60X Digital Zoom ដ៏ល្បីល្បាញជាងគេ ដោយវាអាច Zoom បានកាន់តែឆ្ងាយហួសពីការរំពឹងទុក ដូចពាក្យថា “OPPO Reno លើសពីអ្វីដែលអ្នកមើលឃើញ”។  មិនតែប៉ុណ្ណោះស្មាតហ្វូនម៉ូឌែលនេះក៏មានមុខងារ Ultra Night Mode 2.0 ដើម្បីផលិតពណ៌ដ៏ស្រស់ឆើតឆាយប្រកបដោយគុណភាពច្បាស់ល្អនៅទីងងឹតតាមរយៈបន្ទះឆ្លាតវៃនៃHDR និង Multi-Frame Noise ផងដែរ ដោយម៉ូឌែល OPPO Reno 10X Zoom ដ៏អស្ចារ្យនេះ មានតម្លៃ 899$ ប៉ុណ្ណោះដែរ៕