ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ជុំវិញ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​កាលពី​ជាង​៣​ម៉ឺន​ឆ្នាំមុន​

សង្គមប្លែកៗ
0
343
​បច្ចេកទេស​នីតិកម្ម​ទំនើប ត្រូវបាន​ដាក់ជូន​ដើម្បី​សិក្សា​លើ​លលា​ដ៏​ក្បាល​ប្រេះ​បុរាណ​មួយ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​គុ​លា ស្ថិតនៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី និង​ជាល​លា​ដ៏​ក្បាលមនុស្ស​ជំនាន់​ដើម​គេ​បំផុត កាលពី​រយៈពេល​៣.៣០០០​ឆ្នាំមុន​។​ ​រកឃើញ​ដោយ​ក្រុម​អ្នក​ជីក​រ៉ែ​ផូស្វាត ស្ថិតនៅក្នុង​រូងភ្នំ Cioclovina រដ្ឋ Cioclovina អំឡុង​សង្គ្រាមលោកលើកទី​២ លលា​ដ៏​ក្បាល​នេះ មាន​ស្នាម​ប្រេះ​ធំៗ​ចំនួន​២ ហើយ​វា​បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​អស់​រយៈពេល​ជាង​៧៥​ឆ្នាំ​មកហើយ​។​ ​តើ​បុគ្គល​ម្នាក់​នោះ ស្លាប់​ដោយសារ​អ្វី​? តើ​គាត់​គឺជា​ជនរងគ្រោះ​ដោយសារ​ការជីក​រូងភ្នំ ឬក៏​គាត់​ត្រូវបាន​គេ​ធ្វើឃាត​? តើ​ការ​បែក​ប្រេះស្រាំ​លលា​ដ៏​ក្បាល​របស់គាត់ បាន​ទទួលរង​អំឡុងពេល​ដំណើរការ​នៃ​ការជីក​រូងភ្នំ​មែនឬ​? ​ដើម្បី​ស្រាយ​នូវ​ចម្ងល់​ដ៏​អាថ៌កំបាំង​មួយ​នេះ អ្នកវិទ្យាសាស្ត្រ​ខាង​នីតិកម្ម លោកស្រី Elena Kranioti និង​ក្រុម​សហការី​របស់គាត់ បានសម្រេច​ចិត្ត​ប្រើ​បច្ចេកវិទ្យា​នីតិកម្ម​នា​សម័យ​ទំនើប ដើម្បី​ពិនិត្យ​មើលថា​តើ​វា​អាច​ដូចជា​ជនរងគ្រោះ​នៃ​ឃាតកម្ម​ដូច​នាពេល​បច្ចុប្បន្ន​ដែរ​ឬ​អត់​។ ​ការ​ស្កេ​ន​ដោយ​បច្ចេកវិទ្យា CT បានបង្ហាញ​ភ្លាមៗ​ថា គ្មាន​សញ្ញា​ណាមួយ​នៃ​ការព្យាបាល​ជុំវិញ​លលា​ដ៏​ក្បាល​នោះទេ ដែល​នេះ​មានន័យថា បើសិនជា​ផលប៉ះពាល់​នេះ បាន​ទទួលរង​ពេលដែល​មនុស្ស​នោះ​នៅរស់ គឺ​គាត់​នឹងមិន​អាច​រស់​បានទេ​ដោយសារតែ​របួស​របស់​គាត់​។​ ​ការវិភាគ​បន្ថែមទៀត បានប្រកាស​ឲ្យ​ដឹងថា ការ​ប្រេះ​លលា​ដ៏​ក្បាល​នេះ បាន​ទទួលរង​ពេលដែល​គាត់​ជិត​ស្លាប់ ពោលគឺ​ផ្ទុយ​នឹង​ក្រោយ​ពេលដែល​គាត់​បាន​ស្លាប់ ហេតុ​ដូច្នេះហើយ​ការសម្រេច​លើ​លទ្ធភាព​ដែល​លលា​ដ៏​ក្បាល​ប្រេះ គឺ​ដោយសារតែ​គេ​សម្លាប់​។​ ​ការវិភាគ​ផ្សេងទៀត ក្រុម​អ្នកវិទ្យាសាស្ត្រ អាច​កំណត់​បាន​ថា បុរស​ម្នាក់នេះ ត្រូវបាន​គេ​វាយ​ត្រូវ​ចំក្បាល នឹង​អាវុធ​រឹង​អ្វី​ម្យ៉ាង ពោលគឺ​គាត់​ត្រូវបាន​គេ​ធ្វើឃាត​ដោយ​មនុស្ស​។​ ​លោកស្រី Kranioti បាន​បញ្ជាក់ថា នេះ​គឺជា​ភស្តុតាង​ដ៏​ជាក់លាក់​មួយ​ពី​អំពើហិង្សា​រវាង​មនុស្ស និង​មនុស្ស​ដូចគ្នា ហើយ​និង​ការសម្លាប់​យ៉ាង​ឃោ​ឃៅ​កាលពី​រយៈពេល​ជាង​៣​ម៉ឺន​ឆ្នាំមុន នៅក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​បំផុត​នៅ​អឺរ៉ុប​៕ ​