ពពួកសត្វ​ត្មាត​យក្ស​ដែល​ផុត​ពូជ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​

សង្គមប្លែកៗ
0
411
​ក្រុម​វត្ថុ​បុរាណ​វិទូ បាន​រកឃើញ​ឆ្អឹង​ហ្វូ​ស៊ី​ល​សត្វ​ត្មាត​យក្ស​ទម្ងន់​១២​គ​.​កនៅ​ភាគខាងត្បូង​ទីក្រុង San Pedro ប្រទេស​អា​ហ្ស​ង់​ទីន​។​ ​សត្វ​បក្សី​ដ៏​ធំ​នេះ ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​មកពី​សារមន្ទីរ Palaeontological Museum of San Pedro មាន​ស្លាប​ប្រវែង​កន្លះ​ម៉ែត្រ ធំ​ជាង​សត្វ​ត្មាត​បច្ចុប្បន្ន ដែល​ស្ថិតនៅ​ក្នុងចំណោម​បក្សី​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។​ ​លោក​វេជ្ជបណ្ឌិត Federico Agnolin មកពី​សារមន្ទីរ Argentine Museum of Natural Sciences (MACN)​បាន​និយាយថា វា​គឺជា​រកឃើញ​ដ៏​អស្ចារ្យ​មួយ ចាប់តាំងពី​ពួកគេ​បាន​កត់ត្រា​លើ​ព​ពួ​សត្វ​ថ្មី​នៃ​បក្សី​យក្ស ដែល​បាន​ហោះ​ពីលើ​ទីក្រុង Buenos Aires នៅ​ដំណាច់​យុគសម័យ​ទឹកកក​។​   ​លោក​បាន​និយាយថា ឆ្អឹង​កំ​ភូ​ន​លើ និង​ឆ្អឹង​កំភួន​ក្រោម​នៃ​ស្លាប​ស្តាំ ត្រូវបាន​រកឃើញ​នេះ គឺមាន​ទំហំ​ជាង​សត្វ​ត្មាត​បច្ចុប្បន្ន ហេតុ​ដូច្នេះហើយ យើង​អាច​វាយតម្លៃ​បាន​ថា ដងខ្លួន​របស់​វា​នឹងមាន​មាឌធំ​ជាង​នេះ បើទោះបីជា​ការសិក្សា ទើបតែ​ចាប់ផ្តើម​ក៏ដោយ​។​ ​ពពួក​បក្សី​យក្ស​ថ្មី​នេះ បាន​រស់រាន​កាលពី​រយៈពេល​ប្រហែល​១​ម៉ឺន​ឆ្នាំមុន ជាមួយនឹង​បក្សី​យក្ស​ជាច្រើន​ប្រភេទ​ទៀត ។​ ​លោក​វេជ្ជបណ្ឌិត Agnolin បាន​បញ្ជាក់ថា ការរកឃើញ​នេះ បញ្ជាក់ថា ពពួកសត្វ​ត្មាត​ផុត​ពូជ​មួយ​ប្រភេទ​នេះ អាច​នឹងមាន​ច្រើន​ប្រភេទ​ទៀត​នៅពេលនោះ ហើយ​ពួកវា បានរស់នៅ​តំបន់ Pampean ស្ថិតនៅ​ភាគ​ខាងជើង ប្រទេស​អា​ហ្ស​ង់​ទីន និង​នៅ​ខេត្ត Cordoba ជាដើម​៕