តើ​គេ​យកលុយ​យ៉ាងច្រើន សន្ធឹកសន្ធាប់​នេះ ចូលមក​ស្រុក​ខ្មែរ តើ​មានបំណង​អី​ទៅ ?

ព្រឹត្តិការណ៍ថ្មីៗ
0
511
​ខេត្តសៀមរាប​៖ បុរស ជនជាតិ​កូរ៉េ​២​នាក់ បាន​នាំ​លុយ​ជាង​២​លាន​ដុល្លារ ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក ចូល​កម្ពុជា តាម​ជើងហោះហើរ​លេខ UO-706 (HKG-REP) ចូលមក ប្រទេស​កម្ពុជា នៅ​ព្រលានយន្តហោះ​សៀមរាប ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​កាលពី ថ្ងៃអាទិត្យ​ទី​៧ ខែ​កក្ត​ដា ឆ្នាំ​២០១៩​។​ ​យោងតាម​របាយការណ៍​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប រាយ​ការ​ណ៏​ជូន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ បានអោយដឹងថា​៖ នៅ ថ្ងៃអាទិត្យ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ តាម​ជើងហោះហើរ​លេខ UO-706 (HKG-REP) មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​កា​រិ​យា​ល​យ័​គយ និង រដ្ឋ​ករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ឃាត់​ជនជាតិ​កូរ៉េខាងត្បូង ចំនួន ០២ នាក់ ដែលមាន​ឈ្មោះ ដូចខាងក្រោម ៖ 1- YOON WONGI, M, DOB: 07/10/1986, PN: M54310302 2- SONG HYUNHOO, M, DOB: 24/09/1975, PN: M41060 ​សមត្ថកិច្ច​បានបញ្ជាក់​ក្នុង​របាយការណ៍​បន្តថា​៖ មូលហេតុៈ នាំចូល​ប្រាក់​ដុល្លា​ខុសច្បាប់ ចំនួន ២,២០០,០០០$ (​ពីរលាន​ពីរ​សែន​ដុល្លារ​អាមេរិក​) ដែល​ជនជាតិ​កូរ៉េខាងត្បូង ទាំង​០២​នាក់​ខាងលើ នាំយក​មកពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​។ ក្នុងនោះ​មាន ៖ – ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០​សន្លឹក​ – ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០​សន្លឹក​ ​យោងតាម​បញ្ជា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​អន្តោប្រវេសន៍ សាមីខ្លួន​ជនជាតិ​កូរ៉េ​ទាំង​០២​នាក់​ខាងលើ​ត្រូវបាន​ប្រគល់ជូន ក្រុម​ប្រតិបត្តិការ​ទី​១ (​សៀមរាប​) នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចំណែកឯ​ប្រាក់​ដុល្លារ​ចំនួន ចំនួន ២,២០០,០០០$ រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​គយ​និង​រដ្ឋ​ករ​ប្រចាំការ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី​៕ ​