នៅ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប ងាយ​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
254
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ពី ស្ថានភាព​អាកាសធាតុ នៅ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​បញ្ជាក់ថា កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប ជាមួយនឹង​របប​ខ្យល់មូសុង​និរតី​កម្រិត​មធ្យម ដែល​លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​៖ ១. បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​ជាអាទិ៍ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម​។​ ២. បណ្តា​ខេត្ត​-​ក្រុង​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល ភាគ​ខាងជើង និង​ភាគ​ពាយព្យ នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ ភាគ​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ៣. បណ្តា​ខេត្ត និង​រាជធានី នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​ខេត្ត​នៅ​ភាគ​ខាងកើត ជាប់​នឹង​ប្រទេស​វៀតណាម នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម និង​ភាគ​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ៤. បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន ជាពិសេស​នៅ​តំបន់​វាលទំនាប​៕   ​