ស្ត្រី​សិច​ស៊ី Live លក់​ផលិតផល​តាម Facebook អស់កម្លាំង​ខ្លាំង មិនអាច​ចេញពីផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង​បាន​ទើប សំណូមពរ ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ពាក្យបណ្តឹង​នៅក្នុង​បន្ទប់ដេក​

ព្រឹត្តិការណ៍ថ្មីៗ
0
4167
​កាលពីពេល​កន្លងទៅនេះ នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ បាន​ជួយ​អន្តរាគមន៍​ជនរងគ្រោះ​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​នាង​ថា គឺ​តារា Facebook like លក់​ឡេ ឈ្មោះ ថៃ ស្រី​នាង ត្រូវបាន​បុរស​ជា​សង្សារ​វាយ​ឲ្យ​របួស ស្ថិតនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ​លោក សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងស្រុក​មួយ​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង របស់​ស្ត្រី​រងគ្រោះ​រួចហើយនោះ នៅពេលនេះ សមត្ថកិច្ច​នគរបាល​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ឃាត់​ជន​ខ្លួន​បុរស​ដៃដល់ ដែល​វាយ​ស្ត្រី​សិច​ស៊ី​លក់​ផលិតផល​តាម Facebook ឈ្មោះ ថៃ ស្រី​នាង​។​ ​ជុំវិញ​ករណី​ខាងលើនេះ មានការ​លើកឡើង​រប​ស់​មហាជន​មួយចំនួន​ថា​សមត្ថកិច្ច​ទៅ​ទទួល​ពាក្យបណ្តឹង​ដល់​បន្ទប់ដេក​ផ្ទាល់​តែ ម្តង ។ ប៉ុន្តែ​ខាង​អាជ្ញាធរ បាន​បញ្ជាក់ថា​ករណីនេះ​ដោយសារតែ​ស្ត្រី​រងគ្រោះ​អស់កម្លាំង​ខ្លាំង មិនអាច​ចេញពីផ្ទះ​ទៅ​ដាក់​ពាក្យបណ្តឹង​បាន ទើប​ស្ត្រី​រងគ្រោះ​សំណូមពរ ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ពាក្យបណ្តឹង​នៅក្នុង​បន្ទប់ដេក​របស់គាត់​។ ​គួរ​បញ្ជាក់ដែរថា បើតាម​ការអះអាង​រប​ស់ជន​រងគ្រោះ​បាន​លើកឡើងថា ជនបង្ក​ជា​តែងតែ​ហិង្សា​រហូត​លើ​រូបនាង​ជិត ១៣០​ដង ហើយ ថៃ ស្រី​នាង បាន​រងរបួស​លើ​ផ្ទៃមុខ​យ៉ាង​ដំណាំ ដោយ​នាង​បាន​អះអាង​ក្នុង Facebook ថា ត្រូវ​បុរស​ជា​សង្សារ​វាយ​ធ្វើបាប​ជា​ញឹកញយ មិនតិចជាង​១៣០​ដង​ទេ ចាប់តាំងពី​ស្គាល់គ្នា​មក​។ ការប្រើ​អំពើហិង្សារ​នេះ បានធ្វើ​ឲ្យ​អ្នកលេង Facebook នាំគ្នា​រិះគន់​លើ​ជនបង្ក ដែល​វាយ​ធ្វើបាប​ស្ត្រី​ទន់ខ្សោយ​៕