ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រាលដាល​ដល់​ខេត្ត​មួយ​ថ្មី​ទៀតហើយ នៅ​កម្ពុជា !

ព្រឹត្តិការណ៍ថ្មីៗ
0
263
​កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា សត្វ​ជ្រូក​របស់​ពលរដ្ឋ​ជាង​៥០០​ក្បាល​បាន​ស្លាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះហើយ មន្ត្រី​ជំនាញ នៃ​មន្ទីរ​បសុព្យាបាល ខេត្តកណ្ដាល ចុះ​ទៅដល់​កន្លែង ទីតាំង​ចិញ្ចឹមសត្វ​ជ្រូក របស់​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​​ជាមួយគ្នា​នោះដែរ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មាន​ចំនួន​ជិត ៣​ពាន់​ក្បាល នៅក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្ត​រតនគីរី ។ ក្នុងនោះ​៖១. ខេត្ត​ត្បូងឃ្មុំ ៩៤ ក្បាល​។​ ២. ខេត្តស្វាយរៀង ៩០​ក្បាល​។​ ៣. ខេត្តតាកែវ ៤៣ ក្បាល​។​ ៤. ខេត្តកណ្តាល ៦៧១​ក្បាល​ ៥. ខេត្ត​រតនគីរី ១៩៧៩​ក្បាល (​បច្ចុប្បន​ស្ងប់ស្ងាត់​ជំងឺ​ហើយ​)​។​ ​សរុប​សត្វ​ជ្រូក​ងាប់​ដោយ​ជ​ងឺ ២៨៧៧​ក្បាល​។​ ​លោក វេ​ង សាខុន បាន​បន្តថា ចំនួន​សត្វ​ជ្រូក​ដែល​ត្រូវបាន​បំផ្លាញចោល​មាន​ចំនួន ៧៩៨​ក្បាល ក្នុង​ខេត្ត​៤ គឺ​ខេត្ត​រតនគីរី ចំនួន ៦០០​ក្បាល​, ខេត្ត​ត្បូងឃ្មុំ ចំនួន​៦៤​ក្បាល , ខេត្តស្វាយរៀង ចំនួន ២៣​ក្បាល និង​ខេត្តតាកែវ ចំនួន ១១១​ក្បាល​។​ ​គួរ​បញ្ជាក់ដែរថា បើតាម​វិធានការ​របស់​ក្រសួងកសិកម្ម ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​ក្រសួង​តម្រូវ​ឲ្យ​បំផ្លាញចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល ហើយ​ផ្អាក​ការទិញ លក់ និង​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​ជ្រូក​។ ក្នុងនោះ ក៏​តម្រូវ​ឲ្យ​ឃ្លាំមើល​រាល់​សកម្ម​ភាពទាក់ទង​នឹង​ផ​លិ​ផល​ជ្រូក ក្នុង​រង្វង់​កាំ​ប្រវែង ១០​គីឡូម៉ែត្រ ពី​កន្លែង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទៀតផង​។​ ​តាម​ការលើកឡើង​រប​ស់​មន្ត្រី​ជំនាញ​ពី​ក្រសួងកសិកម្ម ក្នុង​ស​ន្និ​សី​ទ្ធិ​កាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី ១១​កក្កដា មកដល់ពេលនេះ ក្រុម​ជំនាញ​បានសម្លាប់​សត្វ​ជ្រូក ចំនួន ៧៩៨​ក្បាល ខណៈ​មាន​ជ្រូក​សរុប​ជាង ២ ០០០​ក្បាល បាន​ងាប់ និង​ត្រូវ​បំផ្លាញចោល ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ តាម​អ្នកជំនាញ ជ្រូក​មួយ​ក្បាល មានតម្លៃ​ប្រមាណ ២០០​ដុល្លារ ដូច្នេះ​ចំពោះ​ការបង្ក្រាប​ជ្រូក​មាន​ជំងឺ​នេះ គឺមាន​ការខាតបង់​ប្រាក់​ប្រមាណ​ជា ៤០០.០០០​ដុល្លារ​៕