ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាល់​សំណង់​ខុសច្បាប់​ទាំងឡាយ និង​ត្រូវ​ជួប​បញ្ហា

ព្រឹត្តិការណ៍ថ្មីៗ
0
393
​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​សាងសង់​ដែល​មិនមាន​វិញ្ញាបនបត្រ​បញ្ជាក់​ការអនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​សាងសង់​ចេញ​ដោយ​ក្រសួង និង​ចំពោះ​ម្ចាស់​សំណង់​ដែល​ដំណើរការ​ការដ្ឋាន​សាងសង់ ដោយ​មិនមាន​លិខិតអនុញ្ញាត​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ នេះ​បើតាម​លិខិត​ជូនដំណឹង​របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។​ ​ការស្នើ​នេះ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ពន្យល់ថា ដើម្បី​ធានា​គុណភាព សុ​វត្តិភាព​សំណង់ ការពារ​ទ្រព្យ​ស​ម្បិ​ត្តិ សុ​ខុ​មា​ភាព​របស់​ម្ចាស់​សំណង់​អ្នកប្រើប្រាស់​សំណង់ និង សាធារណជន និង ធានា​គណនេយ្យភាព ប្រសិទ្ធភាព​ក្នុងការ​ប្រកប​វិជ្ជាជីវៈ ក្នុង​វិស័យ​សាងសង់​នៅ​កម្ពុជា​។​