តែ​ស្រវឹង​ហើយ អត់​រើស​ទីកន្លែង​ទេ​កណ្តាល​ថ្នល់​ក៏​ដេក​យ៉ាង​រំភើយ​ដែរ​..

សង្គមប្លែកៗ
0
679
…​ស្រវឹងស្រា​ដើរទៅ​ផ្ទះ​អត់​រួច ប្រះខ្នង​ដេក​ភីង​លើផ្លូវ​រថភ្លើង​ច្រើនតែ​បាន​ទៅ​បរលោក​ហើយ បើ​ដេក​នៅ​កន្លែង​ស្ងាត់​អត់​មាន​មនុស្សម្នា​ឆ្លងកាត់​បាន​ក្រឡេកឃើញ​។​ចំណែក​បុរស​ម្នាក់នេះ​ចាត់ទុក​សំណាង​ហើយ​មក​ដេក​លើផ្លូវ​យ៉ា​រំភើយ​តែ​ជីវិត​អត់​អី​ព្រោះ​មាន​អ្នកដំណើរ​ឯទៀត​មានចិត្ត​បុណ្យ​!..​។ ថ្មីៗ​នេះ បុរស​ម្នាក់​នៅឯ​ខេត្ត Guangdong ប្រទេស​ចិន បាន​យក​ភួយ​ទៅ​ដាក់​ដេក​កណ្ដាលផ្លូវ ព្រោះតែ​ស្រវឹង​ខ្លាំងពេក​។ ​យោងតាម​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ឲ្យ​ឃើញថា បុរស​រូបនោះ បាន​ដើរទៅ​កណ្ដាលផ្លូវ​ដែល​កំពុងមាន រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់ រួច​ក្រាល​ភួយ​ដេក​។ មិនយូរប៉ុន្មាន មាន​នារី​ម្នាក់ បានដាក់​កង់​របស់ខ្លួន​បាំង​ផ្លូវ ដើម្បី​ការពារ​សុវត្ថិ​ភាពបុរស​នោះ និង​ទូរស័ព្ទ​ទៅប្ដឹង​ប៉ូលិស​។ ឃើញ​ដូច្នេះ ក៏មាន​បុរស​ម្នាក់ទៀត​ដែលជា​អ្នកដំណើរ បានដាក់​កង់​របស់ខ្លួន​បាំង​ផ្លូវ​ផងដែរ​។ នៅពេលដែល​ក្រុមប៉ូលិស​ចុះទៅ​ដល់ទី​តាំង​ផ្ទាល់ និង​ព្យាយាម​ដាស់​ឲ្យ​ក្រោក បុរស​នោះបាន​បដិសេធ​មិន​ព្រម​ក្រោក ហើយ​ដាក់ខ្លួន​ដេក​ទៅលើ​ផ្លូវ​វិញ​ម្ដងទៀត​។ ​ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមប៉ូលិស​បាន​ប្រើ​កម្លាំង​ខ្លាំង​បន្ដិច ដើម្បី​ចាប់​លើក​បុរស​នោះ​ចេញពី​លើផ្លូវ ។​បុរស​នោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស ដើម្បី​ធ្វើការ​សាកសួរ ៕