រុស្ស៊ី​ផលិត​ដ្រូ​ន​បំពាក់​ដោយ​អាវុធ​ទំនើប​ទុក​សម្រាប់​បាញ់​ទម្លាក់​ដ្រូ​ន​គូសត្រូវ​

ព្រឹត្តិការណ៍ថ្មីៗ
0
321
​ដ្រូ​ន​បំពាក់​ដោយ​អាវុធ​ទំនើប ដែល​បាន​រចនា​ឡើង ដើម្បី​បាញ់​ស្កាត់ និង​បាញ់​ទម្លាក់​ដ្រូ​ន​របស់​គូសត្រូវ​នោះ ត្រូវបាន​អភិវឌ្ឍន៍​ឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី​។​ ​ដ្រូ​ន​ដ៏​គ្រោះថ្នាក់​មួយ​នេះ ត្រូវបាន​ផ្តល់​សិទ្ធិ​ប៉ាតង់​ដោយ​ក្រុមហ៊ុន​ចុះ​កុងត្រា ការពារជាតិ Almaz Antey របស់​រុស្ស៊ី ហើយ​ត្រូវបាន​តំឡើង​ដោយ​អ្នកជំនាញ​មួយក្រុម​នៅឯ​វិទ្យាស្ថាន​អាកាសចរណ៍​ក្រុង​ម៉ូ​ស្កូ​។​ ​ដ្រូ​ន​មួយ​នេះ គឺជា​ផ្គុំ​ឡើង​ពី​ដ្រូ​ន​ដែល​ធ្លាប់ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​អណ្តូងរ៉ែ​សម្រាប់​ការ​ស្ទង់​បំពង់​បង្ហូរ​ប្រេង ហើយ​វា​មាន​សមត្ថភាព​អាច​ហោះហើរ​បាន​ប្រហែក​ប្រហែល​នឹង​យន្តហោះ​តូច​ដែរ បាន​រយៈពេល​៤០​នាទី​ម្តង​។​ ​អ្វីដែល​ខុសប្លែក​ពី​ដ្រូ​ន​ធម្មតា​នោះ គឺ​វា​ត្រូវបាន​បំពាក់​ដោយ​កាំភ្លើងខ្លី​ទំនើប Vepr-12 និង​មាន​បង់​១០​គ្រាប់ ។​ ​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ដ្រូ​ន​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រតិបត្តិ​ករ​ដែលមាន​មួក​ពិសេស​អាច​មើលឃើញ​វី​ដេ​អ​ឡាយ​នៅ​ពីមុខ​ដ្រូ​ន​។ ក្រុម​អ្នក​រចនា​វា​ឡើង បានសម្រេច​ចិត្ត​បំពាក់​កាំភ្លើងខ្លី​បែបនេះ គឺ​ងាយស្រួល​ក្នុងការ​វាយ​ចំ​គោលដៅ​របស់​គូសត្រូវ​។​ ​ថ្វីត្បិតតែ​ដ្រូ​ន​បច្ចុប្បន្ន​មិនទាន់​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាងណាក្តី តែ​ភាព​ស្រួចស្រាវ​របស់​វា បានបញ្ជាក់​យ៉ាងច្បាស់​ថា រុស្ស៊ី គិត​គួរ​ខ្លាំង​ពី​ការរក្សាសន្តិសុខ​ដែនអាកាស​របស់ខ្លួន ប្រឆាំងនឹង​ដ្រូ​ន​គូសត្រូវ​ឈ្លា​ន​មកលើ​ពួកគេ​៕ ​