រយ​:​ពេល​ឈប់សម្រាក ៥​ថ្ងៃ ភ្ញៀវទេសចរ​បានធ្វើ​ដំណើ​រ​កម្សាន្ត​នៅ​កម្ពុ​ជាមាន​រហូតដល់​ទៅ​….

ព្រឹត្តិការណ៍ថ្មីៗ
0
980
[wai id="8"]

[wai id="7"]
​យោងតាម​របាយការណ៍​បឋម របស់​មន្ទីរ​ទេសចរ​ណ៍ រាជធានី​-​ខេត្ត បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ធ្វើ ដំណើរ កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០ មាន​ចំនួន ១.៤៥៩.៣៨៦​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ចំនួន​១.៤៤៥.២៣៨ នាក់ និង​ភ្ញៀវ​អន្តរជាតិ ចំនួន​១៤.១៤៨ នាក់​។​

​បើតាម​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៥​ថ្ងៃ​មកនេះ មិនមាន​បញ្ហា​ធំដុំ​ណាមួយ​កើតឡើង​ទេ​។ ប៉ុន្តែ​សំរាម នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​នៅឡើយ​ដោយ​នៅតាម​គោលដៅ​មួយចំនួន ភ្ញៀវទេសចរ​មានការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។ ចំណែកឯ​ការពាក់​ម៉ាស់​របស់​ភ្ញៀវ​នៅ​មិនទាន់មាន​ភាព​ពេញលេញ ហើយ​ការរក្សា​គំលាត​សុវត្ថិភាព​នៅ​ពុំទាន់​អនុវត្តបាន​ល្អប្រសើរ ជាពិសេស​នៅតាម​គោលដៅ​ទេសចរណ៍​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ច្រើន​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន​ធ្លាប់បាន​អះអាង កាលពី​ថ្ងៃទី​១៧ ខែសីហា ថា បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ​នេះ​ទៅ ប្រជាពលរដ្ឋ​កម្ពុជា​នឹងធ្វើ​ដំណើរ​កម្សាន្ត​ធម្មតា ហើយ​ក្រោយពី​រដូវភ្លៀង​នោះ​ភ្ញៀវទេសចរ​ក្នុងស្រុក​នឹងមាន​ការកើនឡើង​កាន់​តែ​ច្រើន​។ លោក​បន្ថែមថា ប្រសិនបើ​កូ​វីដ​១៩ កាត់បន្ថយ​ការបារម្ភ នោះ​ក្រសួង​អាច​នឹង​រៀបចំ​ព្រឹត្តិការណ៍​បាន​ខ្លះៗ ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​។​
ពាណិជ្ជកម្ម

​ប្រភព​ដ៏​ដែល សង្កេតឃើញថា មិនមាន​បញ្ហា​ធំដុំ​ណាមួយ កើតឡើង​ទេ មិនមាន​ការតំឡើងថ្លៃ​ហួស ហេតុ​លើ​សេវា​ស្នាក់នៅ និង​ម្ហូបអាហារ​ទេ ទោះបី នៅតាម​គោលដៅ​ទេសចរណ៍​មួយចំនួន មានការ​ខ្វះ ខាត​បន្ទប់​ស្នាក់នៅ ដោយសារ​លំហូរ​ភ្ញៀវ​មាន​ច្រើន​ក្នុងពេល​តែមួយ​ក៏ដោយ​។ ភ្ញៀវទេសចរ​មួយចំនួន​បាន ជ្រើសរើស​ការបោះ​តង់ និង​ការ​ស្នាក់​នៅផ្ទះរ​បស់បង​ប្អូន ឬ​ជួល​ផ្ទះ​របស់​បងប្អូន​ប្រជាជន​ក្នុង​ខេត្ត​ផ្ទាល់​។​
[wai id="5"]