សម្តេច​តេ​ជោ​៖ ប្រាប់​ឱ្យ​គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ពន្យា​ការបង់ និង​អត់​យកការប្រាក់​ពី​កម្មករ​រោងចក្រ​….

ព្រឹត្តិការណ៍ថ្មីៗ
0
6307
[wai id="5"

[wai id="7"]
​ការរីក​រាលដាល​នៃ​វីរុស Covid-19 នៅក្នុង​ពិភពលោក និង​ក្នុង​តំបន់​បាន​ជះឥទ្ធិពល ដល់​សេដ្ឋកិច្ចកម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ពន្យា​ការបង់ និង​អត់​យកការប្រាក់​ពី​កម្មករ​រោងចក្រ ដែល​ព្យួរការងារ ដោយសារ​រោងចក្រ​បិទទ្វារ​បណ្ដោះអាសន្ន នៅ​គ្រា​ដែល​ចិន​ជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​ធំ កំពុង​ប្រយុទ្ធប្រឆាំង​បញ្ហា​វីរុស COVID-19​។

សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​ការ​ថ្លែង​ខាងលើនេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ និង​បើក​ការដ្ឋាន​សាងសង់ ផ្លូវជាតិ​១០ ត​ភ្ជាប់​ពី​សំឡូត ទៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​ជុំវិញ​បញ្ហា​នេះដែរ ធនាគារជាតិ​នៃ​កម្ពុជា​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បន្ត​ផ្តល់​ប្រាក់កម្ចី និង​រិះរក​វិធី​ពន្យារ​ការសង​ត្រឡប់​សម្រាប់​ប្រភេទ​អាជីវកម្ម​ក្នុង​វិស័យ​ខ្លះ​ដែល​ទំនង​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងដំណំ​ដោយសារ​ការរីក​រាលដាល​នៃ​វីរុស Covid-19 ខណៈ​ធនាគារឯកជន​បាន​ត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​រឿងនេះ​។​
​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា និង​ស្វែងរក​យន្តការ​ការពារ​ផលប៉ះពាល់​ដែល​កំពុង​ជះឥទ្ធិពល​បណ្តាលមកពី​ការរីក​រាលដាល​ជាស​កល​នៃ​វីរុស Covid-19 មកលើ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អន្តរជាតិ​មួយ​មាន​ការិយាល័យ​នៅ​ភ្នំពេញ ។

​លោក​បានលើកឡើង​នូវ​វិធានការ​ចំនួន ៣ ចំណុច​គឺ​
ទី​១៖ ត្រូវ​បន្ត​ផ្តល់​ឥណទាន​ឱ្យ​កាន់តែ​សកម្ម​ដល់​វិស័យ​អាទិភាព ដើម្បី​ធានា​និរន្តរភាព​អាជីវកម្ម​ទាំងនោះ
ទី​២ ៖ រក្សា​ភាពទន់ភ្លន់​តាម​លទ្ធភាព​ជាក់ស្តែង តាមរយៈ​ការពិនិត្យ​លទ្ធភាព​ក្នុងការ​បន្ធូរបន្ថយ និង​ពន្យារពេល​នៃ​ការសង​ប្រាក់​ដើម និង​ការប្រាក់ ពិសេស​ចំពោះ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ និង​វិស័យ​ពាក់ព័ន្ធ​ទេសចរណ៍​ផ្សេងៗ​ទៀត និង ទី​៣៖ បន្ត​តាមដាន និង​ដាក់ចេញ​វិធានការ​ការពារ​ការរីក​រាលដាល​នៃ​វីរុស Covid-19 ទៅលើ​បុគ្គលិក និង​អតិថិជន ដើម្បី​ធានា​ឱ្យបាន​និរន្តរភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ប្រក្រតី​។​

​គួរ​បញ្ចាក់​ដែរ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កញ្ចប់​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ការពារ​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា សម្រាប់​រយៈពេល​៦​ខែ ចាប់តាំងពី​បច្ចុប្បន្ននេះ ហើយ​ប្រសិនបើ​នៅតែ​មិនទាន់​រក ឃើញ​ឱសថ​ព្យាបាល​ជំងឺ​នេះ​ទៀត រាជរដ្ឋាភិបាល​ក៏​ត្រៀម​នូវ​កញ្ចប់​ថវិកា​មួយចំនួនទៀត​ផងដែរ​៕
[wai id="6"]