អាច​ម៍ផ្កាយ​ទម្ងន់​១៣​គ​.​ក​ធ្លា​ក់នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​

ព្រឹត្តិការណ៍ថ្មីៗ
0
256
​អាច​ន៌​ផ្កាយ​ដែលមាន​ទំហំ​ប៉ុន​បាល់ទាត់ បាន​ធ្លា​ក់លើ​វាលស្រែ​ស្ថិតនៅ​ភូមិ​មួយកន្លែង​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។​ ​ការិយាល័យ​គណៈរដ្ឋមន្ត្រី​រដ្ឋ​ប៊ី​ហា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា អាច​ន៍​ផ្កាយ​ដែល​ធ្លាក់​ក្នុងភូមិ Mahadeva ស្ថិតនៅក្នុង​រដ្ឋ​ប៊ី​ហា​នេះ មាន​ទម្ងន់​ជិត​១៣​គ​.​ក ត្រូវបាន​គេ​រកឃើញថា នៅមាន​កម្លាំង​ម៉ាញ៉េទិក​នៅឡើយ​។​ ​រូបភាព​ដែល​បានបង្ហាញ​ឃើញ ក្រុម​អ្នកភូមិ​ឈរ​នៅ​ជុំវិញ​ប្រហោង​ដ៏​ធំ​មួយ​ក្នុង​វាលស្រែ ដែល​បង្កឡើង​ដោយសារតែ​អាច​ន៍​ផ្កាយ​នេះ​។​ ​លោក Nitish Kumar គឺជា​ប្រធាន​គណៈរដ្ឋមន្ត្រី​រដ្ឋ​ប៊ី​ហា បាន​និយាយថា បច្ចុប្បន្ន អាច​ន៍​ផ្កាយ​នេះ បានដាក់​បង្ហាញ​នៅឯ​សារមន្ទីរ​ប៊ី​ហា ប៉ុន្តែ​វា​នឹងត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរ​វិទ្យាសាស្ត្រ Srikrishna ស្ថិតនៅក្នុង​រដ្ឋ​ប៊ី​ហា សម្រាប់​ការវិភាគ ដើម្បី​បញ្ជាក់ថា​តើ​វា​គឺជា​អាច​ន៍​ពិតប្រាកដ ឬ​យ៉ាងណា​។​ ​ថ្វីត្បិតតែ​វា​អាច​មើលឃើញ​ដូចជា​ដុំថ្ម​ធម្មតា​ពិតមែន តែ​អាច​ន៍​ផ្កាយ​មាន​ទម្ងន់​ធ្ងន់​ជាង​ថ្ម​ហើយ​មាន​ស្នាម​ឆេះ​ខាងក្រៅ ហើយ​វា​មាន​កម្លាំង​ម៉ាញ៉េទិក​ទៀតផង​។​ ​លោក Steven Ehlert គឺជា​អ្នកស្រាវជ្រាវ​នៅឯ​ការិយាល័យ​អាច​ន៍​ផ្កាយ​របស់​អង្គការ NASA​បាន​និយាយប្រាប់ CNN​ថា អាច​ន៍​ផ្កាយ​គឺជា​ចំណាប់អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ ដោយសារតែ​វា​ជួយ​ពួកយើង​ឲ្យ​យល់​កាន់តែច្បាស់​ពី​ការបង្កើត​រូបរាង និង​ការវិវត្តន៍​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។​ ​យោងតាម​អង្គការ NASA អាច​ន៍​ផ្កាយ គឺជា​ថ្ម​អវកាស​ដ៏​វិសេស អាចជា​បំណែក​របស់​ផ្កាយដុះកន្ទុយ ឬ​ផ្កាយព្រះគ្រោះ ដែល​កំពុង​គោចរ​ណ៍​នៅតាម​គន្លង​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​។ វា​នឹង​ក្លាយជា​អាច​ន៍​ផ្កាយ ពេលដែល​វា​ចូលក្នុង​បរិយាកាស​ផែនដី និង​ឆេះ​ជា​ដុំ​ភ្លើង​ឡើង​។ អាច​ន៍​ផ្កាយ នឹងធ្វើ​ដំណើរ​ឆ្លងកាត់​បរិយាកាស មុនពេល​វា​ធ្លាក់​មកលើ​ផែនដី​៕​