ប្រហែស​មែន មាន​ខ្នាយ​សៀតចង្កេះ​…​ឲ្យ​ពួកម៉ាក​កញ្ឆក់​បាន​បាញ់​បំបែក​ប្រអប់ជើង​គូទំនាស់​

ព្រឹត្តិការណ៍ថ្មីៗ
0
361
…​មន្ត្រីនគរបាល​រូបនេះ​ពិតជា​ប្រហែស​មែនទែន​តែម្តង​ហើយ​ឲ្យ​ពួកម៉ាក់​រួម​វង់​ផឹក កញ្ឆក់​ខ្នាយ​ពី​ចង្កេះ​បាញ់​ផូង​សំដៅ​ទៅលើ​គូទំនាស់​…​ហើយ​បើ​ប្រហែស​តែ​យ៉ាង​ដូច្នេះ ចុះ​ប្រសិនបើ​ពេល​ចុះទៅ​ធ្វើ​បេសកកម្ម​ចាប់​ជនល្មើស ហើយ​ត្រូវ​ជនល្មើស​កញ្ឆក់​កាំភ្លើង​បាន​វិញ​នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អស់លោក​ប៉ូលិស​ឯទៀត​ដែល​ចុះ​បេសកកម្ម​ជាមួយ​ទេ​ហ្អី​!​។ គេ​មិនដឹង​មាន​កាំភ្លើង​ជាប់​នឹង​ខ្លួន​ហើយ​ឲ្យ​គេ​ដណ្តើមបាន​ទៅ​បាញ់​ឲ្យ​ស្លាប់​ឬ​រងរបួស​អ្នកដទៃ​…​ម្ចាស់​កាំភ្លើង​ជាប់ពិរុទ្ធ​ដែរ​ឬក៏​យ៉ាងណា​នោះទេ​?​។ បុរស​ជា​អ្នករកស៊ី​ទិញ​-​លក់​អេតចាយ​ម្នាក់ កំពុង​លេង​បុក​ប៊ឺ​យែ​រសុខៗ ស្រាប់​តែមាន​ជម្លោះ​ជាមួយ​អ្នក​អង្គុយ​ផឹកស៊ី​នៅក្បែរនោះ ហើយ​ត្រូវ​ជនដៃដល់​ស្ទុះ​ទៅ​ទាញ​កាំភ្លើងខ្លី​ពី​ចង្កេះ​ពួកម៉ាក​ម្នាក់​ដែលជា​មន្ត្រីនគរបាល​កំ​ពុង​អង្គុយ​ផឹកស៊ី​ជាមួយគ្នា មក​បាញ់​ចំ​ប្រអប់ជើង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង រួច​គេចខ្លួនបាត់ ។​ករណី ជន​ប្រមឹក​បាញ់បោះ​សេរី​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​ ​ជនរងគ្រោះ ឈ្មោះ ឃិន ឆៃ​យ៉ា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ប្រកបមុខរបរ រើស​អេតចាយ ស្នាក់នៅ ដី​ឡូ ជួល​គេ ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។​ចំណែកឯ ជនដៃដល់ ឈ្មោះ ហ្វ៊ី​ណូ អាយុ​៤៥​ឆ្នាំ ។ ម្ចាស់​កាំភ្លើង ឈ្មោះ ជួន គឹម​ហៀ​ង អាយុ ៥០​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល ស្នាក់នៅ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅលេង​បុក​ប៉ី​យ៉ែ នៅក្បែរ​ក្រុម​អ្នក​ផឹក​ដែលមាន​គ្នា​ប្រហែល​៤​ទៅ​៥​នាក់ ។​បន្តិចក្រោយមក មិនដឹងថា ជនរងគ្រោះ និង​ជនដៃដល់​មាន​បញ្ហា​អ្វី​ពីមុនមក​នោះទេ ស្រាប់តែ​ជនដៃដល់​ស្ទុះ​យក​កាំភ្លើង​ពី​បក្ខពួក​ម្នាក់​ដែលជា​មន្ត្រីនគរបាល​អ​ង្គុ​យ​ផឹកស៊ី​ជាមួយគ្នា មក​បាញ់​ចំ​ប្រអប់ជើង​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​រងរបួស​ហូរឈាម​កក្លាក់ ។ ចំណែក​ជនដៃដល់​បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ​បាត់ស្រមោល ។​ ​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ដង្កោ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ខណ្ឌ ចុះ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕