រថយន្ត​ដឹក​មាន់ បុក​រថយន្ត​ដឹក​ម្មករ​រោងចក្រ ធ្វើ​ឲ្យ​កម្មករ​កម្ម​ការ​នី​ចំនួន​៤៣​នាក់​ប្រុស​១០​នាក់​…..

ព្រឹត្តិការណ៍ថ្មីៗ
0
273
​កាលពី​វេលា​ម៉ោង​ប្រហែល​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ រថយន្ដ​មួយគ្រឿង​ដឹក​មាន់ មកពី​ប្រទេស​វៀតណាម បាន​បើក​បោះពួយ​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​រថយន្ដ​ដឹក​កម្មករ​កម្មការិនី​យ៉ាង​ពេញទំហឹង ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៤៣​នាក់​រងរបួស​ធ្ងន់ នៅត្រង់ចំណុច​ក្បែរ​ស្ថានីយ​មួយកន្លែង ស្ថិតក្នុង​ភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​ ​មុនពេល​កើតមាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នោះ គេ​ឃើញ​រថយន្ដ​មួយគ្រឿង ចំណុះ​៥​តោន ដឹក​មាន់​រស់ មកពី​ប្រទេស​វៀតណាម បើក​បោះពួយ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាសទិស​គ្នា​ជាមួយនឹង​រថយន្ដ​ដឹក​កម្មករ ម៉ាក​សាំង​យ៉ុង​មួយគ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-3239 ក្នុងទិសដៅ​ទៅកាន់​ក្រុង​បាវិត​។ លុះ​ពេល​រថយន្ដ​ដឹក​កម្មករ​កម្មការិនី បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ដ​ដឹក​មាន់បាន​រេច​ង្ក​តទៅ​បុក​រថយន្ដ​ដឹក​កម្មករ​យ៉ាង​ពេញទំហឹង ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣៥​នាក់​រងរបួស ក្នុងនោះ​មាន​បុរស​ចំនួន​៥​នាក់​។​ ​សមត្ថកិច្ច​ក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹងថា បើតាម​ព័ត៌មាន​បឋម​ដែល​សមត្ថកិច្ច​ទទួលបាន គឺ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មាន​អ្នករងរបួស​ចំនួន​៤៣​នាក់​ប្រុស​១០​នាក់​។ ប៉ុន្ដែ​សមត្ថកិច្ច​មិនទាន់​ដឹងថា របួសធ្ងន់ និង​ស្រាល​ប៉ុន្មាន​នាក់ នៅឡើយ ព្រោះ​ភ្លាមៗ​នោះ សមត្ថកិច្ច​កំពុង​រវល់ បញ្ជូន​អ្នករងរបួស​ទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ ៕