ឃាតករ​មុខស្រស់​រំលោភ​និង​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​១២​នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
288
​លោក Zhao Zhihong អាយុ​៤៧​ឆ្នាំ ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត ក្រោយពី​យុវជន​ម្នាក់​ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត​ដោយ​ភាន់ច្រឡំ សម្រាប់​ករណី​ឃាតកម្ម​របស់គាត់​។​ ​ឃាតករ​មុខស្រស់​ម្នាក់នេះ ដែល​បាន​ធ្វើឃាត​មនុស្ស​៦​នាក់ និង​ចាប់រំលោភ​ស្ត្រី​១០​នាក់ និង​ក្មេងស្រី​២​នាក់ ត្រូវបាន​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​។​ ​លោក Zhao Zhihong ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត ក្រោយពេល​ក្រុម​អាជ្ញាធរ​ចិន ដំបូង​ឡើយ​បាន​កាត់ទោស​ប្រហារជីវិត​ខុស​យុវជន​ម្នាក់​សម្រាប់​ឧក្រិដ្ឋកម្ម​របស់លោក​។​ ​លោក Zhao បាន​សារភាពថា លោក​ចាប់​ចាប់រំលោភ​ស្ត្រី និង​ក្មេងស្រី និង​សម្លាប់​ពួកគេ ច​ម្លោះ​ឆ្នាំ​១៩៩៦ និង​ឆ្នាំ​២០០៥ ហើយ​លោក​ត្រូវបាន​រកឃើញថា​មានទោស​កាលពី​ឆ្នាំ​២០១៥​។​ ​លោក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឃាតករ​មុខស្រស់ ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ចិន ដោយសារតែ​ទឹកមុខ​របស់គាត់​ចូលចិត្ត​ញញឹម​ពព្រាយ​មិនចេះ​កើតទុក្ខ​។​ ​ពេល​ប្រកាស​ការប្រហារជីវិត​នេះ តុលាការ​ប្រជាជន​កំពូល​ចិន បាន​និយាយថា ធាតុពិត​នៃ​ឧក្រិដ្ឋកម្ម​របស់គាត់ ពិតជា​គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់​។​ ​តុលាការ​បញ្ជាក់ថា គាត់​បដិសេធន៍​មិន​ជួប​គ្រួសារ​របស់គាត់​នោះទេ មុនពេល​ដែល​គាត់​ត្រូវបាន​គេ​ប្រហារជីវិត​។​ ​ការសម្លាប់​របស់លោក Zhao បាន​ដល់ទី​បញ្ចប់ ពេលដែល​គាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០០៥ ហើយ​លោក​បាន​សារភាព​ចំពោះ​បទឧក្រិដ្ឋ​ដ៏​ឃោ​ឃៅ​ជាច្រើន​។​ ​នៅក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ទាំងអស់នោះ គឺ​ករណី​ចាប់រំលោភ និង​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ឆ្នាំ​១៩៩៦ នៅ​ទីក្រុង Hohhot ស្ថិតនៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង គឺជា​ករណី​មួយ​ដែល​នាំ​ឲ្យ​មានការ​កាត់ទោស​ភាន់ច្រឡំ​ប្រហារជីវិត​ក្មេង​ប្រេ​សុ​អាយុ​១៨​ឆ្នាំ​ម្នាក់ ឈ្មោះ Huugjilt ៕