តោះ​! មក​ដឹង​អំពី​អត្ថប្រយោជន៍​នៃ Color OS6 របស់ OPPO Reno (​មាន​វីដេអូ​)

បច្ចេកវិទ្យា
0
290
Color OS6 របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series ជា​ប្រភេទ​មុខងារ​ថ្មី ដែល OPPO​បានធ្វើការ Upgrade សម្រាប់​តម្រូវការ​ដ៏​ចាំបាច់​របស់​អតិថិជន​សំណព្វចិត្ត​របស់​ពួកគេ​។ អត្ថប្រយោជន៍​របស់ Color OS6 បាន​នឹង​ផ្តល់ជូន​លោកអ្នក​នូវ​របកគំហើញ​ថ្មីៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ គ្មាន​ដែន​កំណត់​ក្រោយពី​មាន Feedback នៃ​អតិថិជន​របស់​ពួកគេ និង ចាក់​បំពេញ​នូវ​អ្វីដែល​អតិថិជន​របស់​ពួកគេ​ចង់បាន​បំផុត​រួម​ប​ញ្ជូ​ល​ទាំង​ប្រព័ន្ធ​ឆ្លាត​វៃ​ដែលមាន​លក្ខណៈពិសេស​បំផុត​ទាំង​ការផ្លាស់ប្តូរ​ពុ​ម្ភ​អក្សរ​ទូលាយ​ជាង​មុន និង បង្កើន​សម្រស់​លើ​ផ្ទៃ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ទៅតាម​ផ្ទាំង​មុខងារ​នីមួយៗ​។ Color OS6 បាន​នាំមក​ជាមួយនឹង​ការវិវឌ្ឍ​ន​ដូចជា​៖ Hyper Boost ដើម្បី​ជំនួយ​ដល់​ការ​បង្កើនល្បឿន Game Boost , Game Assistant ដោយ​វា​នឹង​អនុញ្ញាតិ​ឲ្យ​លោកអ្នក​អាច​ធ្វើការ​ឆ្លើយតបបាន​គ្រប់​សារ​ចេញចូល​ទាំងអស់​កាន់តែ​ងាយស្រួល និង ឆាប់រហ័ស​, Game Space គឹជា​ការសម្រួល​ឲ្យ​លោកអ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការវាស់ស្ទង់​ទីតាំង​លើ​ការលេង​ហ្គេម​ធំៗ​បាន​, Cloud Service ជា​អ្នក​វាស់​ស្ទង់​និង​រក្សា​ផ្ទុក​ទិន្នន័យ​ហ្គេម​របស់លោក​អ្នក​យ៉ាង​មាន​សុវត្ថិភាព​, Riding Mode ជួយ បញ្ជៀ​ស​ការរំខាន​នៅពេលដែល​លោកអ្នក​បើកបរ​នូវ​គ្រប់​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ , Smart Assistant ជំនួយ​លោកអ្នក​ឲ្យ​ដឹង​ដោយ​ស្វ័យប្រវត្តិ​លើ​ប្រតិទិន ឧតុនិយម​ប្រចាំថ្ងៃ ការកំណត់​រូបភាព​វីដេអូ និង លំ​ហាត់ប្រាណ​របស់លោក​អ្នក​ជាដើម , Notification Bar កាន់តែ​ឆ្លាត​វៃ ដោយសារ​វា​នឹង​ផ្តល់ដំណឹង​ដល់​លោកអ្នក​ត្រឹម​ជា​សារ​ដែលមាន​សារៈសំខាន់​តែប៉ុណ្ណោះ ចំពោះ​សារ​មិនមាន​សារៈសំខាន់​វិញ វា​នឹងមិន​ផ្តល់ជូន​នោះទេ , Navigation Gesture គឺ​បានរៀបចំ​រួចជាស្រេច​ចំពោះ​ការប្រើប្រាស់ Short Cut ដើម្បី​ចំណេញ​ពេលវេលា និង កាន់តែ​សាមញ្ញ​ដល់​អ្នកប្រើប្រាស់​ថែម​ទៀតផង និង ចុងក្រោយ​គឺ System Smart Management ប្រៀបបាន​នឹង​ជំនួយការ​ឆ្លាត​វៃ​ដើម្បី​បញ្ឈប់​កម្មវិធី​ដែល​ប្រើប្រាស់​បានតែ​មួយ​ភ្លែត​ដើម្បី​រក្សាទុក​ថាមពល​ថ្ម​បាន​រយៈពេល​យូរ ៕   ​