ក្មេង​ស្រី​វង្វេង​បាត់​ខ្លួន​ក្នុងព្រៃ​ម៉ាឡេស៊ី​១០​ថ្ងៃ បាន​ដាច់ពោះ​ស្លាប់​ដោយសារ​គ្មានអ្វី​ទទួលទាន​

ព្រឹត្តិការណ៍ថ្មីៗ
0
326
​វា​គឺជា​រឿង​ដែល​គួរ​ឲ្យ​អ​ណោ​ច​អធម​មួយ​នៅពេលដែល​ទទួលបាន​ដំណឹង​ថា ក្មេងស្រី​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ព្រៃ​ប្រទេស​ម៉ាឡេស៊ី នៅពេលនេះ ត្រូវបាន​គេ​រកឃើញ និង​ប្រកា​សថាបាន​ស្លាប់​ហើយ​ដោយសារតែ​ដាច់ពោះ​ស្លាប់ ដោយសារ​គ្មានអ្វី​ទទួលទាន​។​ ​សាកសព​របស់​ក្មេងស្រី Nora Quoirin ត្រូវបាន​រកឃើញ បន្ទាប់ពី​ប្រតិបត្តិ​ការរុករក​អស់​រយៈពេល​១០​ថ្ងៃ ក្រោយពេល​នាង​បាត់​ខ្លួន​អំឡុងពេល​លំហែរ​កាយ​ជាមួយ​ក្រុមគ្រួសារ​។ លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព បាន​បង្ហាញថា នាង​ស្លាប់​ដោយសារតែ​អត់ត​ហារ​ទទួលទាន រហូតដល់​ដាច់ពោះ​ស្លាប់​តែម្តង​។​ ​ក្រុមនគរបាល បាន​និយាយ​នៅ​សាល​តម្កល់សព​ថា គ្មាន​ភស្តុតាង​នៃ​ការចាប់​ពង្រាត់ ឬ​ចាប់​ជម្រិត​នោះទេ​។​ ​ក្មេងស្រី Nora ដែល​កើតមាន​បញ្ហា​ខួរ ហើយ​ងាយ​នឹងរង​គ្រោះថ្នាក់​បំផុត​នោះ បាន​បាត់​ខ្លួន កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន នៅ​ជិត​ស្ទឹងតូច​មួយ ស្ថិតនៅ​ចម្ងាយ​ប្រហែល​១.៦​ម៉ៃ​ល៍​ប៉ុណ្ណោះ ពីរ​មណី​ដ្ឋា​ន Dusun ជា​កន្លែង​ដែល​នាង​បំពេញ​វិស្សមកាល​ជាមួយ​ឪពុកម្តាយ​របស់​នាង និង​បងប្អូន​បង្កើត​២​នាក់​របស់​នាង​។ គ្រួសារ​របស់​នាង បាន​និយាយថា ពួកគេ​ខូចចិត្ត​ខ្លាំងណាស់ ពួកគេ​ចាត់ទុក​នាង​ថា​ជា​ក្មេងស្រី​ដ៏​មានតម្លៃ​បំផុត ហើយ​យើង​ស្រលាញ់​នាង​ខ្លាំង​បំផុត​។​ ​ពួកគេ​បាន​និយាយថា ក្មេងស្រី Nora​ដែល​រស់នៅ​ទីក្រុង​ឡុង​ដ៍ និង​ជា​កូនកាត់​ក្នុង​គ្រួសារ​ឪពុកម្តាយ​ជា​ជនជាតិ​បារាំង និង​អៀរ​ឡង់ នោះ បានធ្វើ​ឲ្យ​ពិភពលោក​ក្តុកក្តួល​យ៉ាងខ្លាំង ក្រោយ​ការបាត់​ខ្លួន​របស់​នាង បង្ក​ឲ្យ​មាន​ប្រតិបត្តិ​ការរុករក​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ការ​ជូនពរ​ឲ្យ​សំណាងល្អ​នៅ​ទូទាំង​សក​លោក​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ស្នងការ​នគរបាលរ​ដ្ឋ Negeri Sembilan លោក Mohamad Mat Yusop បាន​អះអាងថា គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់ថា ក្មេងស្រី​ម្នាក់នេះ ត្រូវបាន​គេ​ចាប់​ពង្រាត់ ឬ​ចាប់រំលោភ​នោះទេ​។ នាង​ស្លាប់​ដោយសារតែ​ការ​អត់​អាហារ និង​ការ​កើតរោគ​ស្ត្រេ​ស​ក្នុងអំឡុងពេល​ដ៏​យូរ​។​ ​សូមបញ្ជាក់ថា មនុស្ស​រាប់ពាន់នាក់ បាន​ចូលរួម​ប្រតិបត្តិ​ការរុករក​នេះ ហើយ​ក្រុម​អ្នក​ស្ម័គ្រ គឺជា​អ្នក​រកឃើញ​សាកសព​របស់​នាង​មុនគេ​នៅក្នុង​ព្រៃ​ជ្រៅ​៕​