ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី រកឃើញ​ទ្វារ​ចុះ​ឋាននរគ​ស្ថិតនៅក្នុង​ជម្រៅ​ជាង​១២​គ​.​ម​ក្នុង​ស្នូលផែនដី​

ព្រឹត្តិការណ៍ថ្មីៗ
0
346
​ទ្វារ​ឋាននរគ ឬ Kola Superdeep Borehole គឺ​ចំណុច​សិប្បនិម្មិត​ជ្រៅ​បំផុត​របស់​ភពផែនដី​យើង​ស្ថិតនៅក្នុង​ជម្រៅ​ដី​១២.២៦២​ម៉ែត្រ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើពេល​២៦​ឆ្នាំ ដើម្បី​សិក្សា​ស្រទាប់ និង​ស្នូលផែនដី ពោលគឺ​ស្មើ​រយៈពេល​ដូចគ្នា​ដែល​ពួកគេ​ប្រើ​យានអវកាស​ចេញទៅ​ស្រាវជ្រាវ​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​អញ្ចឹង​ដែរ​។​ ​ទ្វារ​ឋាននរគ​នេះ ស្ថិតនៅ​ស្រុក Pechengsky នៃ​តំបន់​ឧបទ្វីប Kola​ប្រទេស​រុស្ស៊ី ដែល​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​វិទ្យាសាស្ត្រ​ខួង​ដល់​ស្នូលផែនដី​របស់​អតីត​សហភាពសូវៀត​។​ ​នៅ​ទីបំផុត អ្នកវិទ្យាសាស្ត្រ​បាន​ជីក​រូង ទ្វារ​ឋាននរគ ដែលមាន​ជំរៅ​ជាង​១២​គ​.​ម ។ នៅ​ឆ្នាំ​១៩៨៩ ទ្វារ​ឋាននរគ ត្រូវបាន​ជីក​ដោយ​ជោគជ័យ​ក្នុង​ជម្រៅ​ដី ១២២៦២​ម៉ែត្រ​ហើយ​វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​រូង​សប្ប​និមិត្ត​ដែល​ជ្រៅ​បំផុត​នៅលើ​ភពផែនដី​យើង​នេះ​។​ ​ទ្វារ​ឋាននរគ គឺ​វា​មាន​ជំរៅ​ជ្រៅ​ជាង​សមុទ្រ​ដែល​ជ្រៅ​បំផុត​នៅលើ​ផែនដី​(១១​គីឡូម៉ែត្រ​)​ទៅទៀត​។​ ​ក្រោយ​២៦​ឆ្នាំ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ទឹកជា​ច្រើន​នៅក្នុង​រូង​នោះ​គឺមាន​សារធាតុ​រ៉ែ​ជាច្រើន​ប្រភេទ​គ្រប់​ផ្លូវ​ទាំងអស់​នៃ​រូង​នេះ សារធាតុ​រ៉ែ​ទាំងនោះ​មានដូចជាៈ ហ្គាស់​, អេ​ល្យ៉ូ​ម អ៊ីដ្រូសែន​, កាបូនឌីអុកស៊ីត និង​នី​ដ្រូ​សែន​។​ប៉ុន្តែ​អ្វីដែល​អ្នកជំនាញ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​នៅ​ជំរៅ​ជាង​៩០០០​ម៉ែត្រ​គឺ​វា​មិនមាន​ពពួក​ថ្ម​បា​សាល់​នោះទេ​។ លើសពីនេះទៅទៀត​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ផូស៊ីល​នៃ​ថ្ម​ក្រា​នី​ត​នៅ​ជំរៅ​ជាង​៦៥០០​ម៉ែត្រ ហើយ​អ្នកជំនាញ​បាន​ពិនិត្យឃើញ​ពី​សីតុណ្ហភាព​នៃ​បាត​អណ្តូង​នេះ​គឺមាន​សំពាធ​ដល់​ទៅ ១៨០​អង្សា​សេ​។​ ​ទ្វារ​ឋាននរគ​នេះដែរ អាចធ្វើ​ឲ្យ​អ្នកជំនាញ​អាចធ្វើ​ការប៉ានស្មាន​បាន​ថា​ស្នូល​នៃ​ភពផែនដី​មាន​ជំរៅ​ប្រហែល​៦៤០០​គ​.​ម​ទៅ​៦៥០០​គ​.​ម​។ ​ក្រៅពី​ការរកឃើញ​នៅក្នុង​រូង​នោះ អ្នកជំនាញ​បាន​រកឃើញ​ផូស៊ីល​តូច​ល្អិត​មួយចំនួន​មាន​អាយុកាល​ជាង​២០០០​លាន​ឆ្នាំ​នៅ​ជំរៅ​ជិត​៦.៥​គ​.​ម ហើយ​ការរកឃើញ ហ្វូ​ស៊ី​ល​តូចៗ​ចំនួន​២៤​ប្រភេទ​នៃ​សត្វ​បុរាណ អាច​នឹង​នាម​ឲ្យ​ក្រុម​អ្នកជំនាញ​សិក្សារ​កាន់តែ​ស៊ី​ជំរៅ​ពី​សរីរាង្គ និង​សីតុណ្ហភាព​នៅ​ទី​ជ្រៅ​របស់​ផែនដី​៕