តោះសាកល្បង ដាក់រហ្ស័សនាមឲ្យ ស្មាតហ្វូនស៊េរីថ្មី OPPO ត្រកូល A Series 2020

បច្ចេកវិទ្យា
0
432
អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO ខិតខំផ្ចិតផ្ចង់ច្នៃប្រឌិតសំរិតសំរាង ស្មាតហ្វូន OPPO A Series ពីមួយជំនាន់ទៅមួយជំនាន់ទៀត មានលក្ខណៈខុសប្លែកពីគ្នា មានចំណុចខ្លាំងរាងៗខ្លួន ទាំងរូបរាង ល្បឿន កាមេរ៉ា និង ថាមពលថ្ម ដើម្បីបំពេញតម្រូវការទីផ្សារអ្នកប្រើប្រាស់ជុំវិញពិភពលោក។ ជាក់ស្តែង ចាប់តាំងពីការចេញលក់នូវម៉ូដែល OPPO ស៊េរី A ដំបូងបង្អស់គឺម៉ូដែល A100 នៅលើទីផ្សារប្រទេសថៃក្នុងអំឡុងឆ្នាំ ២០០៩ ស៊េរីនេះទទួលបាននូវប្រជាប្រិយភាពប្លែក និង មានសមត្ថភាពមិនធម្មតាពីមាត់មួយទៅមាត់មួយ ដែលគួរឲ្យចាប់អារម្មណ៍ដោយសារតែគុណសម្បត្តិរបស់វានៅក្នុងការ ឌីហ្សាញ លើវិស័យថតរូប និងបច្ចេកវិទ្យាថ្មធំ។ យុវវ័យភាគច្រើនបានជ្រើសរើសយក OPPO A Series ជាស្មាតហ្វូនជម្រើសដំបូង និង ល្អបំផុតរបស់ពួកគេ។ ពួកគេមិនត្រឹមតែអាចរៀនពីរបៀបប្រើស្មាតហ្វូនតាម រយៈបច្ចេកវិទ្យាដូចជា កាមេរ៉ានិងកម្មវិធី App តែប៉ុណ្ណោះទេ ប៉ុន្តែ ស៊េរី A របស់ OPPO បានបញ្ចេញនូវ បច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីផ្សារភ្ជាប់ជាមួយនឹងភាពទាន់សម័យ ភាពស៊ីវិល័យ ក្នុងជីវិតរស់នៅ និង សង្គមការងារបន្ថែមទៀត។ ស្រាប់តែពេលថ្មីៗនេះ លេចលឺព័ត៌មានបែកធ្លាយពីសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកថា OPPO Series A ឆ្នាំ 2020 នឹងបង្ហាញខ្លួន ក្រឡុកនៅលើទីផ្សារស្មាតហ្វូន ជាមួយនឹងសមាសភាពច្រើនបញ្ជូលគ្នា បង្កើតបានជាភាពអស្ចារ្យគ្មានពីរ ដោយអាចនឹងបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ (Quad Camera) មានថាមពលថ្មទំហំ 5000mAh ហើយនិងមាន RAM ទំហំ 8GB រួមជាមួយនឹងមេម៉ូរី ទំហំ 128GB ដំណើរការដោយ ColorOS 6.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹងតម្លៃសមរម្យ។ លក្ខណៈពិសេសទាំងអស់នេះ ពិតជាចំណុចដ៏គួរឱ្យទាក់ទាញខ្លាំងណាស់ ហើយ Admin សូមដាក់រហ្ស័សនាមវាថា ជាកំពូលស្មាតហ្វូនស៊េរីថ្មី OPPO A series 2020 ថាជាស្មាតហ្វូន “ថតរូបផ្តាច់ស្រមោល” រឺ “ស្មាតហ្វូនអច្ឆរិយ” រឺក៏ “ស្មាតហ្វូនដែល តែងតែនាំជូនលោកអ្នកនូវភាពជ័យជំនៈ” ចុះអ្នកទាំងអស់គ្នាវិញ? ចង់ដាក់រហ្ស័សនាមវាដូចម្តេចដែរ ជួយខ្សឹមប្រាប់ Admin វិញផង (ហាហាហា) ។ ចុងឆ្នាំ២០១៩ ហើយ បើមិនប្រើស្មាតហ្វូនកាមេរ៉ា៤គ្រាប់ម៉េចស្ទាវលោកព្រះ? សូមបញ្ចេញមតិយោបល់នៅខាងក្រោមនេះ……..សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO ដូចជា៖ ចុច like Facebookhttps://bit.ly/33XLZcs ចុច Follow Instagram :https://bit.ly/2ZsPjg0 ចុចសាប់លើរូបកណ្តឹង YouTube :https://bit.ly/2Zqgq7C