​កម្ពុជា បះ​បា​រ៉ែ​ន តើ​លទ្ធផល​ទៅជា​យ៉ាងណា​ទៅ ?

បច្ចេកវិទ្យា
0
303
​កាលពី​សប្តាហ៍​មុន កម្ពុជា​បាន​បំបែក​ឯក​ត្ត​កម្ម យកជ័យ​ជំ​នៈ ១​ទល់នឹង​១ ជាមួយនឹង​ហុងកុង ខណៈ​លទ្ធផល​ប្រកួត​កន្លងមក​ទាំង​៦​លើក កម្ពុជា​សឹងតែ​ពុំបាន​ស្គាល់​រសជាតិ​ស្មើ ឫ ឈ្នះ​ហុងកុង​ម្តងណា​ឡើយ ដែល​នេះ​អាច​ទុក​បាន​ថា កីឡាករ​ជម្រើសជាតិ​កម្ពុជា​យើង​កាន់តែ​វិវឌ្ឍន៍​។ ក្នុងការ​ប្រកួត​រវាង​កម្ពុជា និង ហុងកុង កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក កែវ សុខ​ផេង បន្ទាប់ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទីមួយ​គ្រាប់ វាយបក​យក​ស្មើ​ជាមួយ​ហុងកុង​វិញ​នៅ​នាទី​ទី​៣២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លើ​ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គ​ជម្រុះ Preliminary Joint Qualification Round 2 បាន​និយាយថា​៖ “​មួយ​គ្រាប់​នេះ គឺ​សម្រាប់​អ្នក​ទាំងអស់គ្នា​” ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ស្តូក​តែម្តង និង សង្ឃឹមថា​កម្ពុជា​នៅតែ​ឈានទៅ​មុខ លើ​ស្មារតី​រួបរួមគ្នា​ចំពោះ​ការប្រកួត​បន្តបន្ទាប់​។ ​ហើយ​នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្ពុជា នឹង​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រទេស​បា​រ៉ែ​ន ជា​បន្ត អាស្រ័យហេតុនេះ សូមកុំ​ភ្លេច​អញ្ជើញ​ចូលរួម​ទស្សនា និង គាំទ្រ​ដោយផ្ទាល់​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​យើង យកឈ្នះ​ជ័យ​ជំ​នៈ លើ​ក្រុម​ប៉ា​រែ​ន សម្រាប់​ការប្រកួត នៅ​ថ្ងៃស្អែក ទី​១០ ខែកញ្ញា ២០១៩ ខាងមុខនេះ ជាពិសេស​អ្នកណាខ្លះ​បាន Crush លើ​កីឡាករ​ជម្រើសជាតិ​យើង និង កីឡាករ កែវ សុខ​ផេង កុំ​ភ្លេច​ណា​ប្រសិនបើ​មាន ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) អាច Zoom យក Crush របស់​អ្នក​ពី​ចម្ងាយ​បាន​យ៉ាងច្បាស់ អែម​តែម្តង ដោយ​មិនចាំបាច់​ហត់​ប្រជ្រៀត​គ្នា​ឡើយ​។ Admin សូម​ជូនពរ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា យកឈ្នះ​លើ​ការប្រកួត​រវាង កម្ពុជា និង បា​រ៉ែ​ន​! ចុះ​អ្នក​វិញ​ទាយ​បានទេ ថា​កម្ពុជា​អាច​រក​គ្រាប់​បាល់​ប៉ុន្មាន​គ្រាប់​? បា​រ៉ែ​ន​ប៉ុន្មាន​គ្រាប់​? តើ​មាន​ពាក្យ​ជូនពរ​អ្វីខ្លះ​ជូនពរ​ពួកគាត់​? ​