ហ្វីលីពីន​នឹងបញ្ជូនប៉ូលិសរបស់ខ្លួនទៅរៀនភាសាចិន ដើម្បីទុកដោះស្រាយរឿងក្តីរបស់ជនជាតិចិន

ព្រឹត្តិការណ៍ថ្មីៗ
0
341
ខណះពេលដែល ជនជាតិចិន បានហូរចូលជាច្រើន ហើយតែងតែមានបញ្ហារកើតឡើង ជាញឹកញាប់ ធ្វើឲ្យប៉ូលិសពិបាកធ្វើការដោះស្រាយ ដោយសារតែ មិនសូវចេះភាសាចិនស្ទាត់នោះ ពេលនេះ រដ្ឋាភិបាលហ្វីលីពីបាន បញ្ជូន មន្ត្រីប៉ូលិស របស់ខ្លួន ទៅកាន់ប្រទេសចិន បណ្តុះបណ្តាភាសាចិន ដល់កម្លាំងប៉ូលិសហ្វីលីពីន ដើម្បីស្រាវជ្រាវករណី ពាក់ព័ន្ធនឹងជនជាតិចិននៅក្នុងប្រទេសហ្វីលីពីន ។សារព័ត៌មាន Philippine Daily Inquirer នៅថ្ងៃទី២៧ ខែសីហា នេះ បានផ្សាយថា ប៉ូលិសហ្វីលីពីន នឹងបញ្ជូនកម្លាំងមួយក្រុម ដែលជាសមាជិកកម្លាំងប្រឆាំងនឹងការចាប់ជំរិត ទៅកាន់ប្រទេសចិន ដើម្បីរៀន ភាសាចិន ងាយស្រួលក្នុងការដោះស្រាយរឿងក្តី ពាក់ព័ន្ធ នឹងជនជាតិចិន ប្រព្រឹតល្មើសនានា នៅក្នុងប្រទេសហ្វីលីពីន។ អ្នកនាំពាក្យកម្លាំងប៉ូលិសហ្វីលីពីន លោក Elmer Cereno បានឲ្យដឹងថា «នេះជាកិច្ចព្រមព្រៀង បង្រៀនភាសាចិន ដែលកម្លាំងសន្តិសុខ នៃប្រទេសទាំងពីរបានព្រមព្រៀង។ បើតាមការលើកឡើងរបស់លោក Elmer Cereno បានបញ្ជាក់ថា ការចាប់ផ្តើមវគ្គដំបូង គឺនៅខែកញ្ញា ខាងមុខនេះ ដោយមានមន្ត្រីប៉ូលិស២០នាក់។ ចំណែកថ្លៃសិក្សាវិញ គឺរដ្ឋាភិបាលចិន ជាអ្នកចំណាយទាំងអស់។កន្លងមក នៅក្នុងប្រទេសហ្វីលីពីន តែងតែជួបនឹងរឿងរ៉ាវ ពាក់ព័ន្ធនឹងបទល្មើស បង្កឡើងដោយជនជាតិចិន ហើយការមិនចេះភាសាចិន ក៏ជារឿងមួយដ៏លំបាក នៅក្នុងការសួរចម្លើយទៅលើជនសង័្សយទាំងនោះ។ រាល់ពេលចាប់បានជនជាតិចិន ប៉ូលិសហ្វីលីពីនត្រូវស្វែងរក ឬជួលអ្នកបកប្រែភាសាចិនឲ្យមួយ ទើបធ្វើឲ្យការងារនេះមានការយឺតយ៉ាវ។