មនុស្ស ចំនួន២៤នាក់បានពុលមី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្រុងបាវិត

ព្រឹត្តិការណ៍ថ្មីៗ
0
288
ខេត្តស្វាយរៀង៖  ក្រុមបុគ្គលិកខារ៉ាអូខេនៅក្រុងបាវិត ចំនួន២៤នាក់ ក្នុងនោះមានជនជាតិចិន៤នាក់ បានពុលមី ត្រូវបាន បញ្ជូនមកសង្គ្រោះនៅគ្លីនិកឯកជនមួយ នៅក្រុងបាវិតករណីកើតឡើងខាងលើនេះនៅវេលាម៉ោង០១:៣០នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ តាមការឲ្យដឹង ពីបងស្រីឈ្មោះ ម៉ន សាកាន ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុការណ៍នេះ មានបុគ្គលិកនៅក្នុងខារ៉ាអូខេខាងលើ បាននាំគ្នាហូបមីក្រោយពីហូបរួច បានប្រមាណជាង១ម៉ោង បានធ្វើទុក ក្អួតចង្អោរ វិលមុខ ថប់ដង្ហើម ដោយឃើញអាការៈបុគ្គលិកមិនស្រួលខ្លួនបែបនេះ មេការខារ៉ាអូខេ ក៏បញ្ជូនមកសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនមួយកន្លែង នៅក្រុងបាវិតតែម្តង។ ប្រភពបានបន្តទៀតថា រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បុគ្គលិកចំនួន១៤នាក់ បានចេញពីគ្លីនិក ហើយនៅសល់តែ១០នាក់ទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានធូរស្បើយបន្ត នៅសម្រាកព្យាបាលបន្តទៀត។ ទោះបីយ៉ាងណា លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ ដោយសារតែមន្ត្រីរបស់លោក មិនទាន់បានរាយការណ៍មក។ ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារសាព័ត៌មានមិនអាចរកការបំភ្លឺ ពីថៅកែខារ៉ាអូខេជនជាតិចិននោះបសនឡើយ។ ចំណែកលោកគ្រូពេទ្យម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីបុគ្គលិកខារ៉ាអូខេ ដែលមកសម្រាកនៅគ្លីនិកនេះ បណ្តាលមកពីពុលអាហារ និងខ្វះអនាម័យ៕