មហាគ្រួសារធំបំផុតរបស់អង់គ្លេសអាចបង្កើតបានក្រុមបាល់ទាត់២ក្រុម

សង្គមប្លែកៗ
0
572
ស្រ្តីជាម្តាយរបស់មហាគ្រួសារដ៏ធំបំផុតមួយរបស់អង់គ្លេស បានប្រកាសថា អ្នកស្រីបានមានផ្ទៃពោះម្តងទៀតហើយសម្រាប់កូនទី២២របស់គាត់។ អ្នកស្រី Sue Radfordអាយុ៤៤ឆ្នាំ និងស្វាមី  Noelអាយុ៤៨ឆ្នាំ បានប្រកាសដំណឹងល្អមួយនេះនៅក្នុងវីដេអូតាម TouTubeដោយអ្នកស្រីបានបង្ហាញរូបថតឆ្លុះអេកូពីកូនក្នុងផ្ទៃរបស់គាត់។ ប្តីប្រពន្ធ២នាក់នេះ រស់នៅក្នុងទីក្រុង Morecambe នៃស្រុក Lancs ជាមួយនឹងកូនៗ២១នាក់របស់ពួកគេ ហើយពួកគេធ្លាប់បាននិយាយថា កូនចុងក្រោយរបស់ពួកគេ ដែលបានកើតកាលពីឆ្នាំ២០១៨ គួរតែជាកូនចុងក្រោយរបស់ពួកគេហើយ។ អ្នកស្រី Sue បាននិយាយថា យើងមានកូនម្នាក់ទៀតហើយ។ គាត់មានគត៌១៥សប្តាហ៍ហើយៗយើងអាចដឹងពីភេទរបស់ទារកម្នាក់នេះ។ អ្នកស្រីបញ្ជាក់ថា កូនម្នាក់នេះ នឹងឆ្លងទន្លេនៅខែមេសាឆ្នាំក្រោយ ហើយលើកនេះ វាគឺជាកូនប្រុស ក្រោយគាត់មានកូនស្រីកាលមុន។ អ្នកស្រី Sue និងលោក Noelមិនទទួលបានអត្ថប្រយោជន៍ណាមួយឡើយពីការបង្កើតកូនច្រើនបែបនេះ ហើយពួកគេ អាចទ្រទ្រង់គ្រួសារនេះបាន គឺដោយសារតែមានហាងដុតនំ គ្រប់គ្រងដោយគ្រួសាររបស់ពួកគេផ្ទាល់។ ពួកគេបានរស់នៅក្នុងផ្ទះមួយមាន១០បន្ទប់ ដែលពួកគេបានទិញក្នុងតម្លៃ២៤ម៉ឺនផោន កាលពីឆ្នាំ២០០៤។ លោក Noelបានវះកាត់យកបំពង់ទឹកកាមចេញ ពេលដែលអ្នកស្រី Sueពរពោះកូនទី៩ ប៉ុន្តែគ្រួពេទ្យបានអះអាងថា ពួកគេអាចមានកូនទៀតបាន។ កាលពីខែវិច្ឆិកាឆ្នាំមុន អ្នកស្រី Radfords បានស្វាគមន៍កូនស្រី Bonnie Raye ចូលមកកាន់គ្រួសារ។ អ្នកស្រី បាននិយាយពីការឆ្លងទន្លេថា អ្នកស្រីសម្រាលកូនលឿន គាត់ឈឺពោះតែ១២នាទីទេ នឹងសម្រាលកូនហើយ។ កូនស្រី Bonnie Raye បានក្លាយជាសមាជិកជាមួយបងប្រុស Chris អាយុ 30ឆ្នាំ , Sophie អាយុ 25ឆ្នាំ, Chloe អាយុ 23ឆ្នាំ, Jack អាយុ 22ឆ្នាំ, Daniel អាយុ 20ឆ្នាំ, Luke អាយុ 18ឆ្នាំ, Millie អាយុ 17ឆ្នាំ, Katie អាយុ 16ឆ្នាំ, James អាយុ 15ឆ្នាំ, Ellie អាយុ 14ឆ្នាំ, Aimee អាយុ 13ឆ្នាំ, Josh អាយុ12ឆ្នាំ, Max អាយុ 11ឆ្នាំ, Tillie អាយុ៩ឆ្នាំ, Oscar អាយុ៧ឆ្នាំ, Casperអាយុ៦ឆ្នាំ, Hallie អាយុ៣ឆ្នាំ, Phoebe អាយុ២ឆ្នាំ និង Archie អាយុ១៨ខែ។ រឿងដែលគួរឲ្យក្រៀមក្រំសម្រាប់គ្រួសារនេះ គឺ កូនទី១៧ Alfieរបស់ពួកគេ បានស្លាប់ក្នុងផ្ទៃកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ៕