ផ្ទុះសំណើច​រលាស់​ដូច​ជះ​ទឹក​ពី​ក្នុង​ក្អម​ហើយ រៀបការ​រួច​បាន​១៥​ថ្ងៃ​ទើប​ដឹងថា​ស្រី​ថ្លៃ​មានអីៗ​ដូច​បង​ដែរ​

សង្គមប្លែកៗ
0
310
…​រឿងរ៉ាវ​មួយ​ប្រិយមិត្ត​ទាំងឡាយ​ប្រាកដជា​មិន​ជឿ​នោះឡើយ មិនដែល​មាន​មាន​បុរស​ជា​ប្តី​ឯណា​រៀបការ​រួច​បាន​ពីរ​សប្តាហ៍​ទៅហើយ​ទើប​ភ្ញាក់​ក្រ​ញ៉ា​ង​ដឹងថា​ប្រពន្ធ​របស់ខ្លួន​ជា​បុរស​។ ប៉ុន្តែ​យ៉ាងហោចណាស់​បើ​មិន​ជឿ​ក៏​ស្តាប់​ការបកស្រាយ​រប​ស់បុរ​ស​ជា​ប្តី​ដែរ ដែល​លោក​អះអាងថា​…​រៀបការ​បាន​ពីរ​សប្តាហ៍​មែន​តែ​អត់​ដែល​បាន​អីៗ​ទេ ទើបបានជា​អត់​ដឹង​!​។​បុរស​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​ម្នាក់ ដែលមាន​ងារ​ជា​បព្វជិត​ជាង ៤ ឆ្នាំ​មកហើយ​នោះ​ត្រូវ​ព្យួរ​កា​ងារ​ពី​ព្រះវិហារ​មួយកន្លែង​ជា​បណ្ដោះអាសន្ន​សិន ក្រោយ​រកឃើញ​លោក​បានធ្វើ​រឿង​មិន​បរិសុទ្ធ​មួយ ប្រាស់ចាក​ពី​វិន័យ ដោយសារតែ​ប្រពន្ធ​ដែល​លោក​ទើបនឹង​រៀបការ​បាន​ជាង ២ សប្ដាហ៍​គឺជា​មនុស្ស​ប្រុស​។ ​លោក Sheikh Mohammed Mutumba មាន​អាយុ ២៧ ឆ្នាំ បាន​ជួប​ប្រទេះ​នូវ​រឿង​ដ៏​ហួសចិត្ត​មួយ​ក្រោយ​ដឹងថា ប្រពន្ធ​របស់លោក​ដែល​ទើបនឹង​រៀបការ​ថ្មីៗ​នេះ​មិនមែនជា​នារី​ពិត​។ នាង Swabullah Nabukeera ដែលជា​កូនក្រមុំ​ក្លែងក្លាយ​បានធ្វើ​ឲ្យ លោក Mutumba រួមទាំង​សាច់ញាតិ និង​មិត្តភក្ដិ​មានការ​ភ័ន្ដច្រឡំ​យ៉ាងធ្ងន់ធ្ងរ ដោយសា​តែ​សម្លេង​ដ៏​ទន់ភ្លន់ ជាពិសេស​ដំណើរ​របស់​នាង ដូច​មនុស្ស​ស្រី​ពិត ១០០% តែម្ដង​។ តែ​ជា​អកុសល​ការ​លាក់បាំង​ជាង​ពីរ​សប្ដាហ៍​របស់​កូនក្រមុំ​ក្លែងក្លាយ​ខាងលើ​ត្រូវបាន​លាតត្រដាង ព្រមទាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​នាង​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន ពីបទ​លួច​ទូរទស្សន៍​អ្នកជិតខាង​។ ហើយ​ក្រោយពី​ប៉ូលិស​បាន​សាកសួរ​ចម្លើយ​នាង Swabullah Nabukeera បាន​សារភាពថា នាង​មិនមែនជា​មនុស្ស​ស្រី​ពិត​នោះទេ ហើយ​ការដែល​គាត់​បន្លំ​ខ្លួន​រៀបការ ដោយសារតែ​គាត់​ចង់​ចូល​ក្បែរ​លោក​Mutumba ដើម្បី​ងាយស្រួល​លួច​លុយ​គាត់​តែប៉ុណ្ណោះ​។ ​លោក​បព្វជិត Mutumba បាន​ឲ្យ​ដឹងថា ពីដំបូង​ឡើយ លោក​ក៏មាន​ការសង្ស័យ​ខ្លះៗ​ដែរ ព្រោះ​រយៈពេល​ដែល​លោក​រៀបការ​ជាមួយ​នាង​បាន​ជាង​ពីរ​សប្ដាហ៍​នេះ នៅ​រាល់​ពេលដែល​ផ្សំ​ដំណេក នាង​មិន​ព្រម​ដោះ​សម្លៀកបំពាក់​ចេញ​ឡើយ ដោយ​ប្រាប់​លោក​ថា​នាង​កំពុង​មក​រដូវ​៕ ​