សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​បញ្ហា​ជម្លោះ​ប្រធានស្តីទី​

ព្រឹត្តិការណ៍ថ្មីៗ
0
411
​កាលពីពេល​កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ និង​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រមាណ គ្រោង​តវ៉ា​នឹង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទៅ​ក្រសួងមហាផ្ទៃ​ជុំវិញ​ករណី​បញ្ជា​ឲ្យ​សមត្ថកិច្ច​បិទ​ទីស្នាក់ការ​គណបក្ស​នេះ​នៅ​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី ៤ រូប ទើបត្រូវ​បាន​ដក​ចេញពី​គណបក្ស​នេះ​។​ ​ជុំវិញ​បញ្ហា​នេះ លោក ណុប សុធា​រិ​ទ្ធិ ដែល​កន្លងមក​មាន​តួនាទី ជា​អ្នកនាំពាក្យ​គណបក្ស បាន​ចាត់ទុកថា ជា​រឿង​មិន​ត្រឹមត្រូវ មុនពេល​លោក​ផ្ញើលិខិត​ចំនួន​ពីរ ដែល​ចុះហត្ថលេខា លោក ពេជ្រ សូ​ដេ​ថ្ថា ក្នុង​តំណែង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​។​ «​រាល់​លិខិត​រដ្ឋបាល​កន្លងមក ដែល​ចុះហត្ថលេខា​ដោយ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ មាន​ភាពមិនប្រក្រតី ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស ហើយ​បាន​បង្ក​ឲ្យ​មាន​ស្ថានភាព​ច្របូកច្របល់ និង​ការបែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ជា​បន្តបន្ទាប់​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ពេជ្រ សូ​ដេ​ថ្ថា ដោយ​អះអាងថា លោក​មាន​ភារកិច្ច​ជាស​នា​ធិ​ការ​ផ្ទាល់​ប្រធាន​គណបក្ស​ក្នុងការ​គ្រប់គ្រង ដឹកនាំ បញ្ជា ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​។​ ​លោក ពេជ្រ សូ​ដេ​ថ្ថា បាន​បញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រ​វុ​ឌ្ឍ ក្នុងឋានៈ​ជា​ប្រធានស្តីទី ពុំទាន់​បាន​បំពេញ​នីតិសម្បទា​ស្របតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ​។​KlPPTh