សម្តេច​តេ​ជោ ៖ …….​សម្តែង​ការព្រួយបារម្ភ​អំពី​គុណភាព​បណ្ឌិត​

ព្រឹត្តិការណ៍ថ្មីៗ
0
236
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រាជបណ្ឌិត្យសភាកម្ពុជា​រឹតបន្តឹង​បេក្ខជន​បណ្ឌិត ព្រោះ​សម្តេច ហាក់ដូច​ជាមាន​កង្វល់​ទៅលើ​ចំនួន​បេក្ខជន​បណ្ឌិត​នេះ​ច្រើន​ហួសពេក ដោយ​សម្តេច​ថ្លែងថា ប្រសិនបើ​រាជបណ្ឌិត្យសភា​មាន​ចំនួន​បណ្ឌិត​ដែល​កំពុង​សិក្សា​បូក​នឹង​ចំនួន​បណ្ឌិត​ដែល​បានបញ្ចប់​ការសិក្សា​រួចហើយ ធ្វើឱ្យ​បណ្ឌិត​ដែល​ចេញពី​រាជបណ្ឌិត្យសភា​មាន​ចំនួន​ឡើងដល់​ជាង ៦០០ នាក់​។​ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី និង​ខួប ២០ ឆ្នាំ នៃ​ការបង្កើត​រាជបណ្ឌិត្យសភា​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ។​ ​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​វិញ ចាប់តាំងពី​ឆ្នាំ​២០០១ រហូតដល់​២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មាន​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ចំនួន ៤១៦​នាក់ ក្នុងនោះ​បរិញ្ញាបត្រ​ជាន់ខ្ពស់​៣០៨​នាក់ ថ្នាក់បណ្ឌិត ១០៨​នាក់ ហើយ​ឥឡូវ​កំពុងមាន​និស្សិត​សិក្សា​នៅទីនេះ ៧៩៣​នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់​២៤៩​នាក់ ថ្នាក់បណ្ឌិត​៥៤៦​នាក់​។ សម្តេច​បាន​អបអរ​នឹង​សមិទ្ធផល​នេះ ប៉ុន្តែ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​គុណភាព​បណ្ឌិត​។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ​អ្នក​ណែនាំ​និក្ខេប​ទ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ទទួល​និស្សិត​ប៉ុន្មាន​? សម្តេច​កបាន​សួរនាំ​ទៅកាន់​សាស្ត្រ​ចា​រ្យ ដែល​ណែនាំ​និក្ខេប​ទ ត្រូវតែមាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ណែនាំ​និក្ខេប​ទ​ឱ្យគេ​ឬ​អត់​។​ ​សម្តេច​បាន​បញ្ជាក់ថា «​ដើម្បី​ធានា​ឱ្យបាន​ច្បាស់លាស់ នៅពេល​ការពារ កុំ​ធ្វេស​ប្រ​ហេស​ឱ្យសោះ ត្រូវ​ចាត់តាំង​ក្រុមប្រឹក្សា​ការពារ មិនមែន​ការពារ​ត្រឹម​២ ទៅ​៣​នាក់​ទេ​»​។ សម្តេច​សង្ឃឹមថា ប្រទេស​កម្ពុជា មិនមាន​បណ្ឌិត​ច្រើន​ហួស ដែល​មិន​សមត្ថភាព​នោះទេ ប៉ុន្តែ​បើ​នរណា​មាន​សមត្ថភាព អាចឱ្យ​ពួកគេ​ចប់​ថ្នាក់បណ្ឌិត​បាន​៕ ​