ពលរដ្ឋមួយចំនួន ដែល​ពុំទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម អាច​នឹងត្រូវ​បញ្ចេញ​បញ្ជី​ឈ្មោះ​តាម​បណ្ដាញ​សង្គម …..

ព្រឹត្តិការណ៍ថ្មីៗ
0
998

​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា​  បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការជំរុញ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​អន្តរ​កាល​។ នៅក្នុង​សេចក្ដីជូនដំណឹង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ភាគច្រើន បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​រួចហើយ ប៉ុន្តែ​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត មិនទាន់បាន​បំពេញ​កត​ព្វ​កិច្ច​នេះ​នៅឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមថា អ្នក​ដែល​ពុំទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង សូម​រួសរាន់​ទៅ​បង់​ឲ្យ​ទាន់ពេលវេលា បើ​ពុំ​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី នឹង​អនុវត្ត​វិធានការ​មួយចំនួន ដូចខាងក្រោម​៖
១. បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ជា​សាធារណៈ តាម​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​
២. កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន​
៣. អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត តាម​ការចាំបាច់​។​


[wai id="5"]