ករណី​ពុល​ផ្លែ​ត្រសក់ នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​រងគ្រោះ

ព្រឹត្តិការណ៍ថ្មីៗ
0
247
​បើ​គិត​ចាប់ពី​ល្ងាច​ថ្ងៃទី​០១ ខែធ្នូ ២០១៩​ម្សិលមិញ យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​ភ្នំ​បាក់ ស្ថិតនៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ពុល​អាហារ​នេះ​កើន​ដល់​ជាង​១៧០​នាក់​ហើយ ក្នុងនោះ​ស្លាប់​១​នាក់ ។​ ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមគ្រូពេទ្យ​បាន​ឲ្យ​ដឹងថា​ពួកគេ​ទាំងនោះ​បាន​ពុល​ផ្លែ​ត្រសក់ និង​អាហារ​នោះ បាន​កើន​ពី​ចំនួន​៦០​នាក់ ស្រី​១៣​នាក់ នៅពេល​ព្រឹក ដល់ពេល​ល្ងាច​កើន​ដល់​ជាង​១៧០​នាក់ ក្នុងចំណោម​អ្នក​អប់រំ​បន្សាប​ជាង​៨០០​នាក់ ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង មួយចំនួនទៀត រក្សាទុក​ពិនិត្យ ព្យាបាល​នៅក្នុង​មណ្ឌល​តែម្ដង​។​ ​តាម​ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា​មុនពេល​កើតហេតុ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ម៉ូយ​បន្លែ​ដែល​តែង​ទិញ​បន្លែ​យកមក​ស្ល​ហូប គាត់​បាន​ឲ្យ​ផ្លែ​ត្រសក់​បន្ថែម​ប្រមាណ​ជា​៣-៤​ថង់​(​មិន​គិតលុយ​) ក្រៅពី​ទិញ​បន្លែ​សម្រាប់​ស្ល ហើយ​ត្រសក់​នោះ​ទុកដាក់​ខាងក្រៅ ពេលនោះ​មាន​ក្រុម​យុ​ជន​កំពុង​ស្តារ​និតិ​សម្បទា​បន្សាប​គ្រឿងញៀន បាននាំគ្នា​យកមក​ហូប​ជ្រលក់​ជាមួយ​អំបិល​ម្ចេ​ស ខ្លះ​បាន​លាង​ទឹក ខ្លះ​ក៏​អត់ ។​ ​ក្រោយពី​ហូប​រួច នៅ​យប់នោះ​មាន​អ្នក​រាគ ក្អួតចង្អោរ ហើយ​ចាប់ផ្តើម​ខ្លាំង នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ក៏មាន​រថយន្តរ​បស់​មណ្ឌល ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល នាំយក​រថយន្ត​របស់​ស្នងការដ្ឋាន ជួយ​ដឹកនាំ​ជញ្ជូន​យក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ចំនួន​៧៣​នាក់ ក្នុងនោះ​ស្រី​មាន​១៣​នាក់ និង​ស្លាប់​១​នាក់​ប្រុស ។​ ​