រដ្ឋបាលខេត្ត​ព្រះសីហនុ​៖ …​ស្នើរ​ផ្អាក​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​បើ​មិនមាន​ការចាំបាច់​

ព្រឹត្តិការណ៍ថ្មីៗ
0
1128
[wai id="8"]


[wai id="7"]
​យោងតាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីអំពាវនាវ សមាគម​ភ្នាក់ងារ​ដឹក ជញ្ជូន​ទេសចរណ៍​ជន​យាន​ខេត្ដ​ព្រះសីហនុ អោយ​ផ្អាក​អាជីវកម្ម ដឹក​ភ្ញៀវ​ទេសចរណ៍​តាម​ផ្លូវទឹក​ចាប់ពី ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ នេះ​តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា​សូម​ជម្រាបជូន​ដំណឹង​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក​លោកស្រី ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជា​នេសាទ​ទាំងអស់​មេត្តា​ជ្រាបថា​៖ ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​សម្ពាធ​ទាប​សកម្ម​មួយ​បាន​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ទាប (Tropical Depression)​។ វិ​សម្ពាធ​ទាប​នេះ​បាន​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​៣ ឈ្មោះ ស៊ីន​ឡា​គូ​_(SINLAKU) ហើយ​បាន​បោកបក់​មកកាន់​តំបន់ភ្នំ និង​ឆ្នេរសមុទ្រ​កម្ពុជា បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់បោក​ខ្លាំង​។​
ពាណិជ្ជកម្ម

​ចំពោះ​ស្ថានភាព​អាកាសធាតុ​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥​ខែសីហា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ច្រើន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។​


[wai id="5"]