ប៉ូលីស​រកឃើញ​គ្រឿងញៀន ជិត​១០​គីឡូ ដែល​បាន​ចរ​រាចរ​ដោយ​ជនជាតិ​វៀតណាម​

ព្រឹត្តិការណ៍ថ្មីៗ
0
289
​កាលពីពេល​កន្លងទៅនេះ​កម្លាំង នគរបាល នៃ​អធិការដ្ឋាន​បឹង​កេង សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន​(​ក​៣) ឃាត់ខ្លួន ជនជាតិ​វៀតណាម ៤​នាក់ រួមជាមួយ​ថ្នាំញៀន​ជិត​១០​គីឡូក្រាម ត្រូវ កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ ២០១៩ វេលា​ម៉ោង​២៣​នឹង​៥០​នាទី នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​យោងតាម​ការចុះផ្សាយរ​បស់​ផេ​ក​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​ ​ជនជាតិ​វៀតណាម​ទាំង​៤​នាក់ ដែល​ចាប់ខ្លួន​មានឈ្មោះ​ដូចជាៈ​ ១. ឈ្មោះ ទួន អា​ញ់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២​ខណ្ឌ​បឹង​កេងកង​។​ ២. ឈ្មោះ ហ័ង វៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។​ ៣. ឈ្មោះ ធី ងុ​ក ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។​ ៤. ឈ្មោះ ធី ងី​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។​ ​វត្ថុតាង​ដែល​ចាប់យក​មានដូចជា​៖ ក្រាម​សព​ណ៌​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​១០ ប្រហែល​១០​គីឡូក្រាម ស្លាក​លេខ​ម៉ូតូ​វៀតណាម​ចំនួន​បីសន្លឹក​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន រួម​នឹង​វ​ត្តុ​តាង បាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ​បន្ត​៕ ​