បន្ទាប់ពី​ប្រទេស​ចិន ក៏មាន​ប្រទេស​អាស៊ី​មួយទៀត​មាន​អត្រា​ការឆ្លង​វីរុស COVID-19 ខ្ពស់​

ព្រឹត្តិការណ៍ថ្មីៗ
0
2847
[bg-ads]

[wai id="7"]
​ទីក្រុង​វូ​ហាន (Wuhan) នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន ដែលជា​កន្លែង​នៃ​ប្រភព​វីរុស COVID-19 ត្រូវបាន អ្នកជំនាញ​សុខភាព​ភិ​បាល​ចិន​លើកឡើងថា នឹង​អាច​មើលឃើញ​នូវ​ការធ្លាក់ចុះ​អ្នក​ឆ្លង​មេរោគ COVID-19 ថ្មីៗ​ដល់​កម្រិត «​សូន្យ​» តែ​ម្តងនា​ចុងខែ​មីនា ឆ្នាំ​២០២០​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ប្រទេស​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​០៥​មីនា​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩ សរុប​មាន​ជាង​៣​ពាន់​នាក់​ហើយ ក្នុងនោះ​មាន​អ្នកជំងឺ​ទើប​ស្លាប់​ចំនួន​៣១​នាក់​។ អ្នក​ទើប​ស្លាប់​គឺ​នៅក្នុង​ខេត្ដ​ហ៊ួ​ប៉ី​ទាំងអស់ ជា​ខេត្ដ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ដំបូង​គេ ដោយ​នៅក្នុង​ទីក្រុង​វូ​ហាន​មាន​អ្នក​ទើប​ស្លាប់​ចំនួន​២៣​នាក់​។ សរុប​មនុស្ស​ស្លាប់​ទាំងអស់​នៅក្នុង​ទឹកដី​ចិន​មាន​ចំនួន​៣,០១២​នាក់​គិត​ត្រឹម​ថ្ងៃទី​០៤​មីនា​។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ​មាន​ចំនួន​១៣៩​ករណី​គិត​ត្រឹម​ថ្ងៃទី​០៤​មីនា ធ្វើ​ឲ្យ​មាន​ករណី​ឆ្លង​សរុប​ចំនួន​៨០,៤០៩​នាក់​។​

​ដោយឡែក​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ទី​៦ ខែមីនា​នេះ​ថា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ១៩៦ ករណី​ក្នុង​រយៈពេល​មួយ​យប់មិញ ដែលនាំឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុងប្រទេស​ឡើងដល់ ៦២៨៤ នាក់ ខណៈ​ការឆ្លង​ថ្មីៗ​ភាគច្រើន​នៅតែ​កើតមាន​នៅក្នុង​ទីក្រុង​ភាគ​អាគ្នេយ៍ Daegu និង​នៅ​ខេត្ត North Gyeongsang ដែល​នៅជាប់​គ្នា​។​
​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ (KCDC) បាន​និយាយថា​រហូតមក​ដល់ពេលនេះ​មនុស្ស ៤២ នាក់​ដែល​ភាគច្រើន ជា​អ្នកជំងឺ​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​បាន​ស្លាប់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្រោយ​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​នេះ​។​
​អ្នកជំងឺ​ប្រហែល ៦០ ភាគរយ​សុទ្ធ​តែមាន​ទំនាក់ទំនង​នឹង​ក្រុម​និកាយ​សាសនា​ស៊ីន​ឆុន​ជី (Shincheonji) ក្នុង​ទីក្រុង​ដា​ហ្គូ ដែលជា​ទីក្រុង​ធំ​បំផុត​ទី ៤ របស់​ប្រទេស​នេះ​។​​
[wai id="6"]