អតីតមន្ត្រី​ប៉ូលីស​ញៀន​ថ្នាំ បាញ់​ពលរដ្ឋ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ

ព្រឹត្តិការណ៍ថ្មីៗ
0
321
​កាលពីពេលថ្មីៗនេះ មន្ត្រីនគរបាល​ជំនាញ​បាន​អះអាង មន្ត្រីនគរបាល​ដែល​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឲ្យ​របួស​កាលពីដើម​សប្ដាហ៍​នោះ ត្រូវបាន​រកឃើញថា ញៀន​គ្រឿងញៀន​រហូត​បាត់បង់​សតិ​ដែល​មិនទាន់​អាច​ផ្ដល់​ចម្លើយ​ក្នុង​ការបន្ត​នីតិវិធី​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈដែល​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​។​ ​ជនសង្ស័យ សុង វិសិដ្ឋ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ ដោយ​កម្លាំង​នគ​បាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​មន្ត្រី​តុលាការ បានបញ្ជាក់ នៅ​រសៀល​ថ្ងៃនេះ​។​ គួរ​បញ្ជាក់ដែរថា បើ​យោងតាម​លោក សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ថា ជា​អនុសេនីយឯក សុង វិសិដ្ឋ អាយុ​៣៤ ឆ្នាំ ជា​មន្ត្រី​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹង​សាឡាង រីឯ​ជនរងគ្រោះ​ឈ្មោះ សឿង សុផល អាយុ​៥៥ ឆ្នាំ​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉ៅកា​សំណង់​។​ ​លោក ហេង បានកត់សម្គាល់​ថា​លោក វិសិដ្ឋ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោក​បាន​បាញ់​ចំនួន​៤ គ្រាប់​បណ្ដាល​ឲ្យ​ជនរងគ្រោះ រងរបួស​ខ្នង​ក្នុងអំឡុងពេល​ឈ្លោះប្រកែក​គ្នា​អំពី​បញ្ហា​ឆ្កែ​ខាំ​។ លោក​បាន​បន្ថែមថា ជនសង្ស័យ​ត្រូវបាន​ចោទ បទ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ប៉ុនប៉ង​មនុស្សឃាត ហើយ​ត្រូវបាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​សាកសួរ​បន្ត​។​ ​លោក ឡុង រិទ្ធី មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​សង្កាត់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​អ្នកជិតខាង​គ្នា​។​ ​លោក​បាន​បន្តថា កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំមុន​សត្វ​ឆ្កែ​របស់លោក សុផល បាន​ខាំ​លោក វិសិដ្ឋ ដែល​កំពុង​ដើរ​នៅមុខ​ផ្ទះ​គាត់​។ លោក រិទ្ធី បាន​កត់សម្គាល់ថា លោក សុផល មិនបាន​ទទួលយក​ការទទួលខុសត្រូវ​ចំពោះ​សំណង ដែល​ឈានដល់​ការបង្ហូរ​ឈាម​រវាង​ភាគី​ទាំងពីរ​៕