ស្នេហាកាំរន្ទះស្គាល់គ្នាភ្លែតជួបគ្នាភ្លាមប្រយុទ្ធក្នុងព្រៃ…ស្អែកឡើងនឹកខ្មាស់បក្សីបើកឆាកក្នុងបន្ទប់ដល់ម៉ែអូនមកឃើញ

ព្រឹត្តិការណ៍ថ្មីៗ
0
287
..​រឿងរ៉ាវ​ស្នេហា​របស់​យុវជន​នៅ​វ័យ​ស្ទាវ​និង​នាង​នៅ​វ័យក្មេង​ជា​អ​និតិ​ជន​ពិតជា​កើតឡើង​រហ័ស​ដូច​ផ្លេកបន្ទោរ​មែន​...​បាន​ស្គាល់គ្នា​ភ្លែត​ក្នុង​ហ្វេ​ស​ប៊ុ​ក ស្កាត់​ជួបគ្នា​លេងល្បែង ផ្កាប់​ផ្ញា​នៅក្នុង​ព្រៃ អត់​ខ្មាស់​សត្វ​បក្សាបក្សី​ណា​ឡើយ​។ លុះ​ស្អែក​ឡើង​ញ៉ាម​ជួបគ្នា​ទៀត តែ​អស់​លេងល្បែង​នៅ​កណ្តាលវាល​ទេ ក្នុងព្រៃ​ទេ ចូល​លក្ខណៈ​សមរម្យ​ចេះ​ខ្មាស់​បក្សាបក្សី គឺ​អូន​ស្ម័គ្រ​...​បង​ស្មោះ​នៅក្នុង​បន្ទប់​។ លុះ​ចុងក្រោយ បើ​បង​មាន​លុយ ...​អត់​អី​ទេ តែបើ​គ្មាន បង​ជាប់គុក​ចុះ ធ្វើ​ម៉េច​ទេ​បើ​ម៉ែ​អូន​ដឹង​ទៅហើយនោះ អូន​ក៏​មិនអាច​ជួយ​បង​បានដែរ​...​ដ្បិត​ស្រី​ប្រកាន់ ប្រុស​ប្រកែក​.. គឺ​ខាង​ប្រុស​អត់​ដែល​ឈ្នះ​ទេ​? ​យុវជន​អាយុ​១៩​ឆ្នាំ​ជា​បុគ្គលិក​សន្តិសុខ​ក្រេ​ឌី​ត​មាន​ស្នេហា​ស្ម័គ្រស្មោះ​ជាមួយ​ក្មេងស្រី​អ្នករៀបចំ​បន្ទប់​សណ្ឋាគា​រ​ម្នា​ក់វ័យ​១៥​ឆ្នាំ​ណាត់​រួមភេទ​ជាមួយគ្នា​បានសម្រេច​រហូតដល់​ទៅ​៦​ដង​ស្រាប់​បែកការណ៍​ដល់​ម្តាយ​ខាង​ស្រី​ទៅប្ដឹង​សមត្ថកិច្ច​នគរបាល​ឲ្យ​ចាប់​ខាង​ប្រុស​ចាត់ការ​តាមច្បាប់ និង​ទាមទារ​សំណង ។​ ​ក្មេងស្រី​ដែល​ប្រញាប់​ចង់ទៅ​ស្គាល់​ឋានសួគ៌​អាយុ​១៥​ឆ្នាំ​សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​គំរូ ឃុំ​ល្វា​ស្រុក​ពួក​ខេត្តសៀមរាប​មុខរបរ​រៀប​បន្ទប់​សណ្ឋាគារ​នៅ​ក្រុង​សៀមរាប​។​ ​ចំណែក​ជនសង្ស័យ ឈ្មោះ ពឿ​យ ពៅ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គោក​ថ្មី ឃុំ​ដូន​កែវ ស្រុក​ពួក របរ​ជា​បុគ្គលិក​សន្តិសុខ​ក្រេ​ឌី​ត​។​ ​ដើមរឿង​ដំបូង នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៩ ក្មេងស្រី​ឈ្មោះ អន សាវឿន បាន​ប្រើ​អា​ខោ​ន​ហ្វែ​ស​បុក​ឈ្មោះ សាវឿន សៀមរាប និង​ជនសង្ស័យ ឈ្មោះ ពឿ​យ ពៅ ប្រើ​អា​ខោ​ន​ហ្វែ​ស​បុក​ឈ្មោះ kon pov បាន​ឆាត​ទាក់ទង​ស្រលាញ់គ្នា រយៈពេល​១​ខែ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ហើយ​ពួកគេ​បាន​ណាត់​ជួបគ្នា​លើកដំបូង​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​បារាយណ៍​ខាងលិច​និង​បាន​ស្ម័គ្រចិត្ត​រួមភេទ​លើក​ទី​១​នៅក្នុង​ព្រៃ​ផ្លូវ​ឡើង​ខាងត្បូង ។​ ​លុះ​ព្រលប់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​ពួកគេ​បាន​តាម​ឆាត​ហ្វេ​ស​បុក​ណាត់គ្នា​ម្ដងទៀត​ដោយ​ខាង​ស្រី​បានមក​ដល់ផ្ទះ​ស្នាក់នៅ​ខាង​ប្រុស​តែម្ដង រហូតដល់​យប់​បាន​ដេក​រួមភេទ​ជាមួយគ្នា​នៅផ្ទះ​ស្នាក់នៅ​ខាង​ប្រុស​នោះ បាន​បី​ដង​ទៀត ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​ពួកគេ​បានរួម​ជាមួយគ្នា​បាន​ពីរដង​ថែមទៀត សរុប​១​យប់ បានសម្រេច​៥​ដង ។​ ​លុះដល់​ល្ងាច​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​ម្ដាយ​និង​ក្រុមគ្រួសារ​ខាង​ស្រី​បាន​តាម​រកឃើញ​ក្មេងស្រី​រងគ្រោះ​និង​ជនសង្ស័យ​កំពុង​នៅ​ជាមួយគ្នា​ក៍​នាំខ្លួន​ទាំងពីរ​នាក់មក​ដាក់​ប​ណ្ដឹ​ង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រុក​ពួក​ដោយ​ម្ដាយ​ខាង​ស្រី​សុំ​ទាមទារ​សំណង​និង​សុំ​តុលាការ​ផ្ដន្ទាទោស​ខាង​ប្រុស​តាមផ្លូវ​ច្បាប់ ៕​